ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ-កីឡាការិនីជីជីតស៊ូកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ Ju-Jitsu World Championship – Abu Dhabi 2022

143

ភ្នំពេញ៖កីឡាការិនីខាន់ចេសារួមជាមួយកីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា២នាក់
ទៀតគឺកីឡាករហួរ សេងហុងនិងថន អេនដ្រូបានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូដាប៊ី ប្រទេសរ៉ាប់រួម ហើយ ដើម្បីចូលរួមការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022។
សម្រាប់អត្តពលិកកម្ពុជាទាំង ៣រូបខាងលើ នឹងត្រូវប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ដូចគ្នា ប៉ុន្តែក្នុងប្រភេទទម្ងន់ខុសគ្នា។ ក្នុងនោះម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា ត្រូវប្រកួតទម្ងន់ក្រោម ៥២គីឡូក្រាម នាថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះ ។ រីឯកីឡាករ ហួរ សេងហុង ត្រូវប្រកួតទម្ងន់ក្រោម ៦៩គីឡូក្រាម និងកីឡាករ ថន អេនដ្រូ ត្រូវប្រកួតទម្ងន់ក្រោម ៦២គីឡូក្រាម នាថ្ងៃទី០៣ ខែវិច្ឆិកាដូចគ្នា។
ការចេញទៅប្រកួតនេះដឹកនាំដោយលោកថោងបញ្ញាធនអនុប្រធានសហព័ន្ធកីឡាជឺ
ជីតស៊ូកម្ពុជា ក៏ដូចជាលោកសៀនសុភ័ក្ដ្រជាអគ្គលេខាធិការនិងគ្រូបង្វឹកជនជាតិហូឡង់លោក Jasper Paas ។
ក្រៅពីការប្រកួតប្រតិភូកីឡាជឺជីតស៊ូកម្ពុជាក៏នឹងចូលរួមមហាសន្និបាតកីឡាជឺជីតស៊ូពិភពលោក ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងអាប៊ូដាប៊ី នាថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះទៀតផង។
ប្រធានសហព័ន្ធកីឡាជីជីតស៊ូកម្ពុជាលោកបណ្ឌិតសេងប៊ុនសុងបានចាត់ទុកការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាពនិងបច្ចេកទេសតាមរយៈការប្រកួតប្រជែងជាមួយដៃគូខ្លាំងៗជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រ និងអនុញ្ញាតឲ្យប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ចេញទៅប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក ឆ្នាំ២០២២ ដែលជាកត្តារួមចំណែកអភិវឌ្ឍ និងតេស្តសមត្ថភាពកីឡាករ កីឡាការិនី ឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង