ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចនគរបាល បង្រ្កាបជនសង្ស័យចំនួន០២នាក់ ក្នុងករណីប្រើអំពើហឹង្សា

80

មណ្ឌលគិរី ៖ នៅយប់ថ្ងៃទី៣១ ខែ​តុលា​​ ឆ្នាំ២០២២ នៅវេលាម៉ោង ២១និង០០នាទី មានករណីអំពើហិង្សាដោយចេតនា បង្ករឡើងដោយក្រុមក្មេងទំនើងចំនួន០១ក្រុមនៅត្រង់ចំណុចភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ករណីប្រើអំពើហឹង្សាខាងលើនេះត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ចុះធ្វើការអន្តរាគមន៍បង្រ្កាបបានភ្លាមៗហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
-ទី១ឈ្មោះ កែវ រ៉ាម៉េត ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដោះក្រម៉ំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
-ទី២ ឈ្មោះ វណ្ណា រិទ្ធី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដោះក្រម៉ំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

-ជនរងគ្រោះទី១ឈ្មោះ ច្លក ចោម ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិខ្ទុម ឃ៉ំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅធ្វេីចំការស្ថិតនៅ ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បានរងរបួសក្បាលផ្នែកខាងក្រោយមាន ទំហំ​ទទឹង​០,៧០ ស.ម​ បណ្តោយ​ ៦ស.ម​ ជំរៅ​០,៨ស.ម
-ជនរងគ្រោះទី២ឈ្មោះ សាន ម៉េងសាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិទួលសុពណ៌ ឃ៉ំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្ម៉ំ បច្ចុប្បន្នរស់នៅ ភូមិពូហ្យាម ឃ៉ំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ចាប់យកបានវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកHonda Dream សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ
-ដាវ ចំនួន ០១ដើម។

ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង