ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ

106

ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកឡើងភ្នំធម្មជាតិដែលធ្វើស្រុកកំពង់ត្រាចខេត្តកំពតនោះបានបញ្ចប់ជាផ្លូវការហើយ។
វគ្គនេះធ្វើឡើងក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២២ និងដោយមានការសហការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច និងការចូលរួមរបស់សិក្ខាកាមទាំងអស់។
លោក ស៊ឹម រ៉ន អគ្គលេខាធិការសហព័ន្ធបាននិយាយថា សហព័ន្ធកីឡាលើងភ្នំកម្ពុជា បានទទួលថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡាដើម្បីពន្លឿនការអភិវឌ្ឍចាប់តាំងពីឆ្នាំ
២០១៨និងបន្តបន្ទាប់មកបានធ្វើឲ្យដំណើការរដ្ឋបាលការបង់សមាជិកភាពទៅសហព័ន្ធអន្តរជាតិ ការបង្កើតវេបសាយ ការទ្រទ្រង់មន្ត្រីប្រចាំការ និងសម្ភាររដ្ឋបាលមានភាពងាយស្រួល និងដំណើរការជាប្រក្រតី។

ចំពោះធនធានមនុស្សសហព័ន្ធបានរៀបចំវគ្គបណ្តោះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន២៥នាក់ នៅឆ្នាំ២០១៨ មន្រ្តីរៀបចំការប្រកួតនិងចៅក្រមកម្រិតមូលដ្ឋាន២៥នាក់នៅឆ្នាំ២០១៩ មន្រ្តីរៀបចំការប្រកួតនិងចៅក្រមកម្រិតមធ្យម២៥នាក់នៅឆ្នាំ២០២០និងមន្ត្រីបច្ចេកទេស
បង្កើតផ្លូវ ចំនួន២៥នាក់នាឆ្នាំ២០២១។
ធនធានដែលបានបណ្តុះបណ្តាលនេះ បានមកបម្រើនៅក្នុងវិស័យកីឡាឡើងភ្នំកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងមន្ត្រីរៀបចំការប្រកួត និងចៅក្រម អ្នកបង្កើផ្លូវ កាលពីមិនទាន់មានការបណ្តុះបណ្តាលនៅរៀងរាល់ការរៀបចំការប្រកួតនានាយើងតែងតែ
ពឹងផ្អែកទៅលើមន្ត្រីបច្ចេកទេសជនជាតិជប៉ុនប៉ុន្តែបន្ទាប់ពីមានការបណ្តុះបណ្តាលហើយចាប់ពីឆ្នាំ២០១៩ សហព័ន្ធទទួលខុសត្រូវ លើការរៀបចំការប្រកួតដោយខ្លួនឯង។

គោលបំណងនៃការរៀបចំវគ្គគ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិកម្រិតមូលដ្ឋាននេះគឺដើម្បីពង្រីវិសាលភាពធនធានមនុស្សផ្នែកគ្រូបង្វឹកទៅបង្ហាត់បង្រៀនផ្សព្វផ្សាយដល់សិស្សានុសិស្សឱ្យស្រឡាញ់ ចូលចិត្តលេងកីឡាឡើងភ្នំដើម្បីសុខភាពមិត្តភាពសាមគ្គីភាពភាពសប្បាយរីរាយ និងអភិវឌ្ឍកីឡាឡើងភ្នំឱ្យមានការរីចម្រើនទាំងនៅក្នុងជាតិតំបន់និងអន្តរជាតិចៀសវាងយកពេលទំនេរ ទៅប្រព្រឹត្តអបាយមុខនានា។
នៅក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុប២៥នាក់ស្រី០៤នាក់អញ្ជើញមកពីខេត្តកំពត។ចំពោះការបង្រៀនមានផ្នែកទ្រឹស្តីធ្វើនៅសាលប្រជុំការិយាល័យអប់រំយុវជននិងកីឡាស្រុកកំពង់ត្រាច និងការអនុវត្តធ្វើនៅភ្នំកំពង់ត្រាច និងបានធ្វើការប្រឡងដើម្បីវាយតម្លៃបញ្ចប់វគ្គ៕

អត្ថបទដែលជាប់ទាក់ទង