ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនស្រ្តីម្នាក់ ហ៊ានបើកលេងល្បែង សុីសងតាមអុីនធើណេត

85

 

ភ្នំពេញ ៖ ជនសង្ស័យជាស្រ្តីម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្នុងករណីបើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណេត) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០១ៈ០០នាទីនៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហេង ធីតា ភេទស្រីអាយុ៣១ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាភ្នាក់ងារ)។
សម្ភារដកហូតរួម:
-ទូរសព្ទ័ចំនួន០៣គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក។
-បុងកត់ប្រាក់មួយចំនួន។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបើកការស្រាវជ្រាវបង្រ្កាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(joker) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតភស្តុតាង យកមកអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង