ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនមិនស្គាល់មុខបាញ់ បុរសម្នាក់មួយគ្រាប់ បណ្តាលអោយស្លាប់

108

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់ មួយគ្រាប់បណ្តាលអោយស្លាប់នៅនឹងកន្លែងកេីតហេតុ! ក្រោយពីបាញ់សម្លាប់បុរសខាងលេីរួចមក ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង!

ហេតុការណ៍នេះកេីតឡេីងនៅតាមបណ្តោយផ្លូវ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JG-4729 តាមបណ្ដោយផ្លូវ១០១១ ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះរថយន្ដមួយគ្រឿង មិនចាំម៉ាកបានដកកាំភ្លើងបាញ់បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។ ក្រោយកើតហេតុខ្មាន់កាំភ្លើងបានបើករថយន្ដគេចខ្លួនបាត់។

បុរសដែលត្រូវបានគេបាញ់សម្លាប់ខាងលើនេះមានឈ្មោះ រិទ្ធ ចិត្រា អាយុ២៤ឆ្នាំ ទីកន្លែងកំណើងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បច្ចុប្បន្នស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបបទល្មើស ចោរលួចគាស់ផ្ទះប្រជាពលរដ្ឋ ហើយក៏បានដេញតាមបុរសខាងលើដែលជិះម៉ូតូម៉ាកហុងដា ស្គុបពីពណ៍ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1JG-4729 ដែលសមត្ថកិច្ចមួយក្រុមបានជិះម៉ូតូដេញប្រផិតប្រផីញ ពីខាងក្រោយ ហើយក៏បានស្រែកថាចោរៗផ្អើលពេញផ្លូវ ស្របពេលនោះក៏មានបុរសម្នាក់ទៀតជិះរថយន្តស៊េរីទំនើប៥៧០មិនចាំស្លាកលេខ បានដកកាំភ្លើងបាញ់សំដៅទៅលើបុរសខាងលើដែលសមត្ថកិច្ចបានអះអាងថាជាជនសង្ស័យត្រូវចំនួនមួយគ្រាប់ចំដើមទ្រូងហើយបុរសខាងលើបានព្យាយាមបើកម៉ូតូបណ្តើរយកដៃខាងស្តាំខ្ទប់លើមុខរបួស បានចម្ងាយប្រហែល៥០០ម៉ែត្រ ក៏បានដេកដួលស្លាប់នៅក្បែរម៉ូតូរបស់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុគេឃើញមានកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលនិងកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងអាវុធហត្ថខណ្ឌសែនសុខ រួមនិងកម្លាំងជំនាញកោសល្យវិច័យបច្ចេកទេសបានចុះមកដល់ទីតាំងកើតហេតុខាងលើដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យទៅលើសព ដោយសមត្ថកិច្ចមិនទាន់បានបញ្ជាក់ថាខ្មាន់កាំភ្លើងដែលជិះរថយន្ត៥៧០ ជាកម្លាំងសមត្ថកិច្ចមកពីខាងអង្គភាពណានោះទេ ហើយសមត្ថកិច្ចជំនាញកំពុងតែបន្តពិនិត្យមើលតាមកាំរ៉ាសុវត្ថិភាពដើម្បីបើកការស្រាវជ្រាវឲ្យបានច្បាស់លាស់ពិតប្រាកដចំពោះករណីខាងលើនេះ។

អត្ថបទដែលជាប់ទាក់ទង