សម្ដេចតេជោ ហ៊ុន សែន ថ្លែងស្វាគមន៍សម្រាប់បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អកម៉ិក (ACMECS)លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦
ភ្នំពេញ ៖ សារលិខិតស្វាគមន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេម៉ិច (ACMECS)លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តសៀមរាប ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមានរបស់គណៈប្រតិភូជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍យុទ្ធសាស្ត្រ កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា ពិតជាមានមោទនភាព ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់ពីចុងឆ្នាំ២០២១ មក។ ម្យ៉ាងទៀត ដោយកម្ពុជាមានភាពស៊ាំសហគមន៍ ក្រោមនយោបាយកំណត់យកការចាក់វ៉ាក់សាំងជាគន្លឹះ និងដោយប្រសិទ្ធភាពនៃការអនុវត្ត ផែនទីចង្អុលផ្លូវស្តីពីការស្ដារនិងលើកស្ទួយទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ២០២០-២០២៥ ផងនោះ ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើងបានមកទស្សនាកម្ពុជា ស្របពេលដែលភ្ញៀវទេសចរផ្ទ ក្នុងក៏មានចំនួនកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ខ្ញុំសូមឆ្លៀតឱកាសនេះអរគុណចំពោះបណ្តាប្រទេសជាមិត្តទាំងអស់ ដែលតែងតែគាំទ្រដល់តួនាទីដ៏ សំខាន់របស់កម្ពុជាក្នុងកិច្ចការងារតំបន់ និងអន្តរជាតិ ជាពិសេស ឆ្នាំ២០២២នេះ ក្នុងភាពជាប្រធានប្តូរវេនអាស៊ាន កម្ពុជាត្រូវសម្របស់ម្រួលរកដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងឡាយបង្កឡើងដោយវិបត្តិកូវីដ-១៩, បញ្ហាតំបន់, វិបត្តិនយោបាយនិងសេដ្ឋកិច្ចសកលលោកជាដើម ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T: Addressing Challenges Together)។
កិច្ចប្រជុំខាងលើ ពិតជាបានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ជាពិសេស ជាឱកាសដែលថ្នាក់ដឹកនាំ ទេសចរណ៍អេកម៉ិក និងCLMV ធ្វើការវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើវិស័យទេសចរណ៍ ដាក់ចុះយុទ្ធសាស្ត្រសមស្របក្នុងការស្ដារឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និងCLMV ដែលតាមរយៈកិច្ចប្រជុំ២ឆ្នាំម្ដង បានជំរុញឲ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ ទាញទេសចរពីប្រទេសទីបី បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ “ប្រទេស ៥ គោលដៅទេសចរណ៍ត មួយ” និង” ប្រទេស ៤ គោលដៅទេសចរណ៍តែមួយ”។
ពិតណាស់ថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវ បានមើលឃើញកាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជា ពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ, សាមគ្គីភាព និងមិត្តភាពន ប្រទេសក្នុងតំបន់ ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេល បច្ចុប្បន្ន និងអនាគត ខ្ញុំសូមចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដូចតទៅ៖
ទី១. អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឲ្យគ្នា ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ ដែលរួមមានទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង, កសិទេសចរណ៍, ទេសចរណ៍សុខុមាលភាព, ទេសចរណ៍ម្ហូបអាហារ ជាដើម ដែលទាំងនេះ ជា, តម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន ទន្ទឹមនឹងនេះផងដែរ អ្នកម៉ិក និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយ គាំទ្រសហគ្រាសធនតូចបំផុត, តូច និង មធ្យម (SMEs) ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព
ទី២. ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើ ដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង
ទី៣. អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler) និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)/ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ ខ្ញុំសូមគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ “ប្រទេសប្រាំ គោលដៅទេសចរណ៍ តែមួយ” និង “ប្រទេសបួន គោលដៅទេសចរណ៍តែមួយ H
ទី៤. ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ ខ្ញុំសូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការ ទទួលធ្វើជាម្ចាស់ផ្ទះ៕