ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាច់ញាតិជនរងគ្រោះ២នាក់ស្លាប់ ដោយរថយន្តកុងទឺន័រមួយគ្រឿន កិន នៅស្រុកកៀនស្វាយ មិនទាន់មានយុត្តិធម៌ សុំឱ្យអធិការស្រុកគៀនស្វាយ និងស្នងការខេត្តកណ្ដាលជួយ

160

 

កណ្ដាល ៖ នៅថ្ងៃទី៣ខែវិច្ឆិកានេះ សាច់ញាតិជនរងគ្រោះ២នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៌ ដោយរថយន្តកុងទឺន័រមួយគ្រឿន កិនស្លាប់នៅស្រុកកៀនស្វាយ មិនទាន់មានយុត្តិធម៌ សុំឱ្យអធិការស្រុកគៀនស្វាយ និងស្នងការខេត្តកណ្ដាល ជួយអន្តរាគមន៍ ដោយសារតែហេតុការណ៌បានកន្លងផុតទៅ ជិត១ខែហើយ ជាពិសេសអ្នកបើកបររថយន្តកុងទឺន័រ ដែលបើកកិនជនរងគ្រោះស្លាប់ និងកន្ទុយកុងតឺន័រ បានដោះលែងហើយនោះ។

គួរបញ្ជាក់ថា កន្លងមកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង២កន្លះទៀបភ្លឺថ្ងៃទី១៨ខែតុលា ២០២២ នៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលអោយ បាត់បង់ជីវិត្ត មនុស្ស២នាក់ ម្នាក់ជាអ្នកបើកបរ ម៉ូតូ ឈ្មោះ សាំ ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំ មានស្រុកំណើត នៅខេត្តព្រៃវែង បច្ចុប្បន្នមានប្រពន្ធ នៅភូមិអង្គជយ័ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ២ ឈ្មោះម៉ុន សុខ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិអង្គជយ័ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល ជាម្ចាស់ម៉ូតូ ។ ៣ឈ្មោះ នឿនវិច្ឆិកាភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិអង្គជយ័ ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល (នៅរស់) ផ្តើមចេញពី ការផឹកសុី នៅ karaoke មួយដែលមានឈ្មោះថា មានមាន ដែលមានទីតាំងខាងលិចសាលាស្រុកកៀនស្វាយ ប្រហែល២០០ម៉ែត្រ ក្រោយពីផឹកសុីចប់ ពួកគាត់ក៍ត្រឡប់ទៅផ្ទះ ដោយជិះម៉ូតូសង់១២៥សេសេ សេរុី០២២ ពាក់ផ្លាកលេខ 1AQ7370 កណ្តាល លុះមកដល់ វត្ត និមល ក៍ជួបក្រុម ក្មេង ពាល១ក្រុមមានគ្នា៤ទៅ៥នាក់ ម៉ូតូ៣គ្រឿង ជិះតាម ដេញប្លន់វ៉ៃ រហូតដល់ កែងចូលផ្សារថ្នល់ថ្មី ជិតម្តុំកំពង់ដ៍ផ្លូវត្រី ក៍ប្រទុះសារាយគ្នា ឈានដល់ វ៉ៃនិងមួកការពារ និងធាក់ទំលាក់ពីលើម៉ូតូ អ្នកដែលធ្លាក់ មានឈ្មោះនឿន វិច្ឆកា ហៅអាណុយ បានរត់ចូលផ្ទះអ្នកស្រុកក្បែនោះអោយគេជួយ បានរួចជីវិត្តទៅ នៅសល់ពីរនាក់ទៀតត្រូវជនមិនស្គាល់មុខជិះម៉ូតូដេញគៀបអោយចូលឡាន កុងទឺន័រមួយគ្រឿងពាក់ស្លាកភ្លេចលេខ3E.3774 ភ្នំពេញបុកស្លាប់ អូសលើផ្លូវជាតិលេខ១បែកផ្កាភ្លើង200ម៉ែត្រ មួយសន្ទុះ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៍ឃាត់អ្នកបើកបរ ឡាន សណ្តោងកុងទឺនរ័និងក្មេងប្រុសម្នាក់ជាជនរងគ្រោះ ឈ្មោះ នឿន វិច្ឆកា ហៅណុយ ទៅប៉ុស្តិរដ្ឋបាល ដីឥដ្ឋ ដើម្បីសួរនាំ ប៉ុន្តែ ប៉ូលីស បានដកទូរស័ព្ទ ក្មេងប្រុស នឿន វិច្ឆកាទុក្ខបាត់ គ្រាន់តែគ្នាចង់ទូស័ព្ទប្រាប់សាច់ញាតិ អ្នកស្លាប់ ដែលរួមតំណើរមួយក៍មិនបាន ហើយថែមទាំ ទះកំភ្លៀងគ្នា១ដៃទៀតផង លុះព្រឹកឡើងនៅថ្ងៃទី១៩តុលាប្រហែលម៉ោង ១២ទៅម៉ោង១បានអនុញាតិអោយក្មេងប្រុសម្នាក់ និងវិលត្រឡប់មកផ្ទះវិញ ។

ចំណែក អ្នកបើក ឡានកុងទឺនរ័ ក៍ត្រូវបានដោះលែង មិនដឹងថាថ្នាក់លើណាសម្រេចអោយលែងនោះទេ ម្យ៉ាង ទៀតកន្ទុយសណ្តោងឡានកុងទឺនរ័ ក៍ត្រូបានសមត្ថកិច្ចស្រុកកៀនស្វាយសម្រេច អោយម្ចាស់ យកត្រឡប់ទៅវិញដែរ ហើយសមត្ថកិច្ច មិនមានចំណាត់ការ ស្រាវជ្រាវរកជនសង្ស័យ ដៃដល់ដែលបង្កហេតុ តាមវ៉ៃប្លន់ជនរងគ្រោះបណ្តាលអោយស្លាប់ នោះទេ។
នៅថ្ងៃទី៣វិច្ឆិកា២០២២ អ្នកយកព័ត៌មានយើង មិនអាចសុំការបញ្ជាក់ ពីប៉ូលិសស្រុកកៀនស្វាយបានទេ ពីករណីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៌ ស្លាប់មនុស្ស២នាក់ខាងលើ បាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង