ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកបច្ចេកទេស សហព័ន្ធជាតិត្រូវមាន ភារកិច្ច៣សម្រាប់ស៊ីហ្គេម

119

ភ្នំពេញ៖វ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ មានប្រសាសន៍ថានាយកបច្ចេកទេសសហព័ន្ធកីឡាជាតិទាំងអស់ត្រូវបានសម្តេចពិជ័យសេនា ទៀបាញ់ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិនិងជាប្រធានCAMSOCបានបញ្ចូលឈ្មោះជាមន្រ្តីរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ធ្វើការលើផ្នែកបច្ចេកទេសដឹកនាំលើការប្រកួតតាមប្រភេទកីឡានីមួយៗ ដើម្បីឲ្យរលួន និងទទួលបានជោគជ័យ។

នាយកបច្ចេកទេសនីមួយៗត្រូវធ្វើការជាមួយសហព័ន្ធអន្តរជាតិដែលមានបច្ចេកទេសស្តង់ដាអន្តរជាតិ បទបញ្ជាការប្រកួតអន្តរជាតិត្រូវតែបន្ស៊ីធ្វើការរួមគ្នា។
នាយកបច្ចេកទេសកីឡាជាតិទាំងអស់ត្រូវធ្វើការងារ៣ឲ្យបានសម្រេចក្រោយពិធី
បុណ្យអុំទូក។ទី១-ត្រូវតែងតាំងនាយកបច្ចេកទេសអន្តរជាតិម្នាក់ដែលត្រូវចូលរួមដឹកនាំការប្រ
កួត និងវិនិច្ឆ័យការប្រកួតឲ្យបានច្បាស់លាស់។ ទី២-ត្រូវរៀបចំសៀវភៅបច្ចេកទេស(Technical Hand Book)ដែលបញ្ជាក់ពីបទបញ្ជាការប្រកួតក្នុងស៊ីហ្គេមឲ្យរួចរាល់ហើយផ្ញើសៀវភៅ
បច្ចេកទេសទៅគ្រប់ប្រទេសទាំងអស់ដើម្បីឲ្យគេអនុវត្តនិងគោរពតាមបទបញ្ជាប្រកួតរបស់
យើង។ ទី៣-ត្រូវរៀបចំការប្រកួតតាមប្រព័ន្ធបច្ចេកវិទ្យា ( Digital Plate Forms) ទៅតាមប្រភេទកីឡានីមួយៗ ដោយសហព័ន្ធមួយចំនួនធ្លាប់រៀបចំការប្រកួតលក្ខណអន្តរជាតិ ដោយមាន Software, Hardware។

ចំពោះសហព័ន្ធទាន់មិនមានត្រូវទាក់ទងរៀបចំឲ្យហើយជាមួយដៃគូអន្តរជាតិឲ្យច្បាស់ ថាទទួលបានការឧបត្ថម្ភពីសហព័ន្ធអន្តរជាតិអ្វីខ្លះទៅលើប្រព័ន្ធដាក់ពិន្ទុតាមរបៀបបច្ចេកវិទ្យាថ្មី ដោយប្រើប្រាស់ ស៊ែនស័រ រត់ចូលទៅប្រព័ន្ធគ្រប់គ្រងការប្រកួត (Games Management System)។ ចេញជាលទ្ធផលគ្រប់ការប្រកួតគ្រប់ប្រភេទកីឡាទាំង៣៨រួមគ្នា នៅក្នុងប្រអប់មួយ ដើម្បីចែកចាយទៅគ្រប់បណ្តាញសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់។
ហើយប្រភេទកីឡាអត្តសញ្ញាណជាតិ ដូចជា អុកចត្រង្គ គុនខ្មែរ ល្បុក្កតោ យើងនឹងបង្កើតប្រព័ន្ធដាក់ពិន្ទុឲ្យ តាមរយៈក្រុមហ៊ុនដៃគូ Pathmazing ទទួលសិទ្ធិពី CAMSOC។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់។
ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា លោកវ៉ាត់ ចំរើន បញ្ជាក់ថា ទាំងការរៀបចំ ទាំងបច្ចេកទេសទាំងលទ្ធផលត្រូវមានបច្ចេកវិទ្យាស្តង់ដាល្អឥតខ្ចោះ ម៉ត់ចត់និងត្រឹមត្រូវទៅតាមស្តង់ដារអន្តរជាតិឲ្យប្រព្រឹត្តទៅដោយរលួននិងទទួលបានជោគជ័យ៕

សដថឹេ

អត្ថបទដែលជាប់ទាក់ទង