ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាប្រវត្តិសាស្ត្រយោធា ដើម្បីទុកជាភស្តុតាងប្រវត្តិសាស្ត្រ នៃការតស៊ូរំដោះជាតិ ពីបាតដៃទទេរហូតមានសន្តិភាពពេញលេញ

81

 

ភ្នំពេញ៖ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃចន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទអង្គសិក្ខាសាលាសិក្ខាសាលាប្រវត្តិសាស្រ្តយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណេីរការ និងសមិទ្ធផល) “ចូលរួម ចែករំលែក ដេីម្បីសន្តិភាព និងសុខដុមភាព” ដែលបានដំណើរពេញមួយព្រឹក និងមានវាលគ្មិនចូលរួមបញ្ចេញទស្សនៈ យោបល់ និងបទពិសោធន៍ដើម្បីឱ្យអង្គសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានន័យខ្លឹមសារប្រវត្តិសាស្ត្រ ។

ជាមួយនឹងអង្គសិកាសាលានេះដែរ សមាជិកដែលបានចូលរួម ក្នុងអង្គសិកាសាលា បានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់ អំពីការឡើងធ្វើបទបង្ហាញ នៅទស្សនៈទានក្នុងដំណើរការសាងសង់ស្តូប ឈ្នះឈ្នះ របស់វាលគ្មិន ដែលជាឥស្សរជនសំខាន់ៗ រួមមាន ÷
*គំរូឧត្តមានុវត្តន៍ និងសមិទ្ធផលនៃការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 * ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
*ការផ្ដល់ទស្សនៈទាន និងដំណើរការនៃការសាងសង់ស្ទូប ឈ្នះ ឈ្នះ នៃតំបន់អន្លង់វែង ដោយវាលគ្មិន នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានអនុគណៈកម្មការសាងសង់ស្ទូកឈ្នះ ឈ្នះ តំបន់អន្លង់វែង ។
*ការផ្ដល់ទស្សនៈទាន និងកិច្ចដំណើរ
ការសាងសង់ស្តូបឈ្នះ ឈ្នះកោះកុងដោយវាលគ្មិននាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះ កោះកុង ។ *ការផ្ដល់ទស្សនៈទាននៃកិច្ចដំណើរការសាងសង់ស្តូបឈ្នះៗនៅតំបន់ប្រវត្តិសាស្ត្រយោធាប៉ៃលិន ដោយ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះៗ ប៉ៃលិន ។
*ការផ្ដល់ចក្ខុវិស័យអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រក្នុងខេត្តកោះកុង ដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមនឹងការឡើងផ្ដល់បទឧទ្ទេសនាមស្ដីពីចក្ខុវិស័យនិងតំបន់ប្រវត្តិសាស្ត្រយោធា គំរូឧត្តមានុវត្តន៍ជួរភ្នំដងរែក អន្លង់វែង ដោយអ្នក
តំណាងក្រសួងទេសចរណ៍ចក្ខុវិស័យបរិស្ថានក្នុងតំបន់ការពារធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រយោធា ដោយតំណាងមកពីក្រសួងបរិស្ថាន,ចក្ខុវិស័យតំបន់ជម្រកព្រៃឈើ និងតំបន់ប្រវត្តិសាស្ត្រយោធា ដោយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋនៃតំបន់ប្រវត្តិសាស្ត្រយោធា និងតំបន់ការពាររួម ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងប្រវត្តិសាស្ត្រយោធា ដោយវាគ្មិនតំណាងមកពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ និងអ្នកតំណាងមកពីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ដោយវាគ្មិន និងសមាជិកអង្គសិក្ខាសាលាទាំងអស់បានសំដែងនូវមោទនភាពយ៉ាងត្រចះត្រចង់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ ទាំងការចងក្រងឯកសារ,ស្វះស្វែងរកទីតាំងជាក់លាក់នៃតំបន់ប្រវត្តិសាស្ត្រ យោធា,ប្រវត្តិកាល,
និងគ្រប់ប្រតិបត្តិករដែលបានចូលរួមក្នុងសកម្មភាពបង្កើតបានជានយោបាយឈ្នះ ឈ្នះ សម្ដេចតេជោ ហ៊ុន សែន ដែលនាំកម្ពុជាឲ្យមានសុខ សន្តិភាព ពិតប្រាកដ និងការអភិវឌ្ឍប្រទេសរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញមានប្រសាសន៍ ដោយវាយតម្លៃខ្ពស់ចំពោះការរៀបចំអង្គសិក្ខាសាលា
ប្រវត្តិសាស្ត្រយោធានេះឡើងដើម្បីទុកជាភស្តុតាងប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិពីបាតដៃទទេរហូតមានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ដូច្នេះយើងចេះថែរក្សាឱ្យបានដាច់ខាត ត្រូវទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាពដែលបានដោយលំបាកនេះឱ្យខានតែបានជាដាច់ខាត ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេលពេញមួយថ្ងៃនេះ ប្រកបដោយលទ្ធផលផ្លែផ្កា។ តាមរយៈសិក្ខាសាលានេះ មន្រ្តីតាមក្រសួង ស្ថាប័ន នាយទាហាន និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទនឹងបន្តខិតខំសិក្សាស្រាវជ្រាវតឹកតាង ទីតាំង និងប្រើប្រាស់ពេលវេលាសម្រាប់ចងក្រងឯកសារប្រវត្តិសាស្រ្តឱ្យត្រឹមត្រូវសម្រាប់ប្រទេសជាតិ និងមនុស្សជាតិ និងឱ្យក្លាយជាឯកសារសច្ចភាពប្រវត្តិសាស្រ្ត សម្រាប់ធ្វើជាមេរៀនត្រីវិស័យតម្រង់ទិសសិក្សារៀនសូត្រនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង