ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការ បណ្តេញជនបរទេសចំនួន១៣០នាក់ ចេញកម្ពុជា

154

 

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន ,អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់ ឲ្យបានជ្រាបថា នៅថ្ងៃទី០៧ដល់០៨ ខែវិចិ្ឆកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការ បណ្តេញជនបរទេសចំនួន១៣០នាក់ ស្រី០៣ មាន០២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១១០នាក់ ជនជាតិវៀតណាម២០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។

ជនបរទេសចំនួន១៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង