ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងហ្វីលីពីន
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក អែនរីកគេ អេ ម៉ាណាឡូ (Enrique A. Manalo) រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន៕