ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ក្នុងសុខសន្តិភាព

59

ភ្នំពេញ៖ ផ្តើមចេញពីសុខសន្តិភាពពេញផ្ទៃប្រទេសបានផ្តល់ឧិកាសមាសក្នុងដំណើរការអភិវឌ្ឍន៏ទូទាំងប្រទេសជាលើកដំបូងក្នុងរយះពេលជាង២ទស្សវត្ស កន្លងទៅក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ស្ថាបនិកសន្តិភាពធ្វើឲ្យគីជំលោះបានទំលាក់អាវុធចុះ និងរួមរស់ក្នុងមហា គ្រួសារខ្មែរក្រោមដំបូល ព្រះមហាក្សត្សតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ។

ផ្តើមចេញពីកត្តាសន្តិភាពនេះហើយ ទើបកម្ពុជាមានឧិកាសអភិវឌ្ឍន៏ដោយប្រែក្លាយពីសំឡេងអាវុធមកសំឡេងសូត្រធម៌ និងសំណើចក្អាកក្អាយរបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរបស់យើង។កម្ពុជាមានឈ្មោះបោះសំឡេងនិងកំពុងបោះជំហ៊ានយ៉ាងលឿនចូលក្នុងរបទថ្មីទាំងលើឆាកជាតិនិងអន្តរជាតិធ្វើឪ្យិកម្ពុជាស្មើមុខស្មើមាត់លើឆាកតំបន់និងអន្តរជាតិផងដែរ។ព្រឹត្តិការលេចធ្លោដែលជាកិត្តិយសដ៏ធំធេងសំរាប់ជាតិនាពេលនេះគឺកម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនសំរាប់ឆ្នាំ២០២២សំរាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ពន្ធ័ពីថ្ងៃទី១០ដល់១៣វិច្ឆិកា ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ។ក្នុងនាមជាម្ចាស់ផ្ទះនៃទីតាំងប្រារព្វកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯ.ឧឃួង ស្រេង សហការជាមួយស្ថាប័នជំនាញពាក់ពន្ធ័បានខិតខំ ប្រឹងប្រែងយ៉ាងពេញទំហឹងលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈដើម្បីការពារសន្តិសុខជូនប្រតិភូដែលមានប្រមាណ២៨ប្រទេស និង ដៃគូសន្ទនាបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនេះជាបន្តបន្ទាប់។ក្រៅពីការ
ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ រដ្ឋបាលរាជធានីភ្នំពេញនៅបានរៀបចំកែ លំអរសោភណ្ឌភាព បរិស្ថាន សួនច្បារ ហេដ្ឋារចនាសម្ពន្ធ័ទូទាំងរាជធានីភ្នំពេញ ឲ្យមានសម្រស់ស្រស់បំព្រងថែមទៀតដើម្បីចូលរួមលើកកំពស់មុខមាត់ប្រទេសជាតិ ក្នុងព្រឹត្តិការដ៏សំខាន់នេះ។ដំណាក់កាលចុងក្រោយនេះ រាជធានីភ្នំពេញទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគណៈប្រតិភូ,វិនិយោគិននិងភ្ញៀវទេសចរណ៏ដែលបានមកដល់រាជធានីភ្នំពេញ និងបានឃើញដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនឹកស្មានមិនដល់។កិច្ចប្រជុំកំពូលអាស៊ាន បានធ្វើអោយកម្ពុជាកាន់តែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។កិច្ចប្រជុំ កំពូលអាស៊ាន ឆ្នាំ២០២២នេះក៏មានការអញ្ជើញចូលរួមពីឯ.ឧអគ្គលេខាធិការ អង្គការសហប្រជាជាតិផងដែរ ដែលជាកិត្តិយសដ៏ធំធេងបំផុតសំរាប់កម្ពុជាដែល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានអាស៊ាននៅឆ្នាំនេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ័ដើមសប្តាហ៏ នេះ ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ ពាក់ពន្ធ័គឺជាចំណុចខ្ពស់បំផុត។ទន្ទឹមគ្នានេះ រាល់ការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ ឬការតវ៉ាណាមួយដែលធ្វើ ឲ្យិប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ គឺមិនត្រូវអោយកើតមានដាច់ខាត។អាជ្ញាធររាជធានីភ្នំពេញ និងប្រជាពលរដ្ឋរាជធានីភ្នំពេញមានកាតព្វកិច្ចចូលរួមលើកតំកើងសោភណ្ឌភាព បរិស្ថានទីក្រុងនិងផ្តល់កិត្តិយស មុខមាត់រាជ ធានីភ្នំពេញក៏ដូចប្រទេសជាតិយើងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង