វូស៊ូបើកវគ្គបណ្ដុះបណ្ដាល មន្រ្តីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម
ភ្នំពេញ៖ថ្ងៃទី១០វិច្ឆិកាម្សិលម៉ិញនេះសហព័ន្ធកីឡវូស៊ូបវានបើកវគ្គបណ្ដុះបណ្ដាល
មន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាលចៅក្រមកីឡាវូរបស់ខ្លួនដោយមានការចូលរួមពីសំណាក់លោកប៉ែន វុទ្ធីអនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា ។
លោកប៉ែនវុទ្ធីបានស្នើឲ្យមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាលនិងចៅក្រមកីឡាវូស៊ូប្រឹងប្រឹងប្រែងដុសខាត់សមត្ថភាពរបស់ខ្លួនឲ្យមានគុណភាពល្អប្រសើរត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាលចៅក្រមកីឡាវូស៊ូនឹងដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
លោកអនុប្រធាននាយកដ្ឋានបានចាត់ទុកថា វគ្គនេះពិតជាមានសារសំខាន់ណាស់ ក្នុងការដុសខាត់សមត្ថភាពមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលនិងចៅក្រមកីឡាវូស៊ូសម្រាប់បម្រើដល់ការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខ។ ជាពិសេសគឺការប្រកួតកីឡាជាតិលើកទី៣ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងដំណើរការជាផ្លូវការពីថ្ងៃទី៥ដល់១៧ខែឧសភាឆ្នាំ២០២៣។នេះជាការបង្ហាញពីការខិតខំរបស់សហព័ន្ធដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបញ្ជ្រាបចំណេះដឹងថ្មីៗជាលក្ខណៈអន្តរជាតិដល់មន្ត្រីថ្នាក់ជាតិ នាពេលនេះ។
ជាមួយគ្នានេះដែរលោកប៉ែនវុទ្ធីបានស្នើសុំឲ្យសិក្ខាកាមទាំងអស់ខិតខំក្រេបជញ្ជក់យកចំណេះដឹងនិងចំណេះធ្វើពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរដើម្បីយកទៅអនុវត្តការងារក្នុងនាមជាមន្រ្តីរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់អំណាចទាំងស្រុងលើផ្នែករដ្ឋបាល បច្ចេកទេសរួមទាំងថវិកាគាំទ្រជូនដល់សហព័ន្ធកីឡាជាតិទាំងអស់ក្រសួងនឹងបានមើលឃើញពីភាពរឹងមាំរបស់សហព័ន្ធក្នុងការរៀបចំ មន្ត្រីបច្ចេកទេស សម្រាប់ការប្រកួតនានា។
ប្រសិនបើនៅទន់ខ្សោយលើចំណុចណាសហព័ន្ធកីឡាជាតិត្រូវតែបំពេញនូវការខ្វះ
ខាតដើម្បីបំពេញបន្ថែមឲ្យបានល្អប្រសើរក្នុងពេលព្រឹត្តិការណ៍កីឡាជាតិឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ។ ពេលវេលារៀបចំស៊ីហ្គេម ២០២៣ កាន់តែខ្លីទៅៗ បើដើរ គឺមិនដល់គោលដៅ នូវអ្វីដែលយើងចង់បាននោះទេ ដូច្នេះក្នុងនាមសហព័ន្ធកីឡាជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមត្រូវប្រឹងប្រែងរត់ទាំងអស់គ្នា ដើម្បីជោគជ័យ ស៊ីហ្គេម ២០២៣ របស់ជាតិយើងទាំងអស់គ្នា។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាលនិងចៅក្រមកីឡាវូស៊ូនេះអនុវត្តតាមកិច្ចព្រមព្រៀងស្ដីពីការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣។សហព័ន្ធកីឡាវស៊ូកម្ពុជាបានរៀបចំបើកវគ្គបណ្តុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រមកីឡាវ៉ូស៊ូ បង្កើនចំណេះដឹងបន្ថែមទៀត។
អគ្គលេខាធិការរូបនេះអះអាងថាសិក្ខាកាមបានមកពីបណ្តាក្លិបនានាត្រូវផ្ដោតលើការសិក្សា បច្ចេកទេសវិញ្ញាសាថាវលូ (សម្ដែង) និងវិញ្ញាសា សាន់ដា (ប្រយុទ្ធ) ឲ្យកើនឡើងទាំងបរិមាណនិងគុណភាពពីកម្រិតមូលដ្ឋានមកជាកម្រិតជាតិនិងឈានទៅកម្រិតអន្តរជាតិថែមទៀត។ពិសេសបង្កើនសមត្ថភាពដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជា
លក្ខណៈអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។វគ្គសិក្សានេះមានចំនួន០៩ ថ្ងៃ និងមានមន្ត្រីកីឡាចូលរួមសរុបចំនួន៤៤នាក់ គិតទាំងគ្រូឧទ្ទេស និងសិក្ខាកាម៕