ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីស៊ីហ្គេមកាពីទែន ក្រុមបាល់ទាត់នារី នឹងចូលហ្វឹកហាត់ជាមួយក្រុមបុរស

126

ភ្នំពេញ៖ចាប់ពីខែធ្នូចុងឆ្នាំ២០២៣តទៅកាពីទែនក្រុមបាល់ទាត់នារីកម្ពុជា បាន ជាវៃ នឹងចូលហាត់ជាមួយក្រុមបាល់ទាត់បុរស ក្រោមអាយុ១៨ឆ្នាំ ភ្នំពេញក្រោន ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរក្នុងគោលបំណងបំពេញចន្លោះខ្វះខាតឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ បើទោះបីរូបគេមិនអាចទៅធ្វើការហ្វឹកហាត់នៅចិន បានក៏ដោយ។
កីឡាការិនីឆ្នើមក្នុងក្រុមជម្រើសជាតិនារីខាងលើបានឲ្យដឹងថាកត្តាដែលនាំឲ្យខ្លួនចូលហាត់ជាមួយបុរសព្រោះតែខ្លួនយល់ថាការចូលហាត់ជាមួយកីឡាករប្រុសៗអាចពង្រឹងបន្ថែមផ្នែកកម្លាំងកាយ។ សម្រាប់សមត្ថភាពនាពេលបច្ចុប្បន្ន ជាវៃ យល់ថា នៅមានកម្រិតធម្មតាៗ មិនទាន់ល្អដល់កម្រិតដែលខ្លួនចង់បានឡើយ។ប៉ុន្តែគេមានសង្ឃឹមថាក្រោយពេលបានចូលហាត់ជាមួយក្រុមកីឡាករបុរស នឹងធ្វើឲ្យខ្លួនមានការរីកចម្រើនបានមួយផ្នែកបន្ថែមទៀត។

បាន ជាវៃគឺជាកីឡាការិនីឆ្នើមម្នាក់ក្នុងក្រុមដែលត្រូវមានឈ្មោះទៅធ្វើការហាត់នៅ
ប្រទេសចិនដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ផងដែរប៉ុន្តែដោយសារតែរវល់ការងារនៅក្លិបភ្នំ
ពេញក្រោន ទើបសម្រេចជ្រើសរើសយកការហ្វឹកហាត់នៅក្លិបភ្នំពេញក្រោន និងធ្វើការផង។ ជាមួយគ្នានោះកីឡាការនីឆ្នើមបានដាក់ចិត្តដាក់កាយប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងពេលខ្លះហាត់លើសម៉ោងនៃកម្មវិធីហ្វឹកហាត់ផងក៏មានដែរ។
ការហ្វឹកហាត់ជាមួយU18អាចមានការហត់នឿយខ្លាំងបើធៀបជាមួយការហ្វឹកហាត់ក្នុងក្រុមនារីដូចគ្នា។ទោះជាយ៉ាងណាកីឡាការិនីដដែលជឿថាក្រោយពេលក្រុមកីឡាការិនីត្រ
ឡប់ពីហ្វឹកហាត់នៅចិនវិញនាខែមេសាខ្លួននឹងទទួលបានការកោះហៅឲ្យចូលក្រុមវិញទៀតផង។
ឆ្នាំ២០២១នៅក្នុងលីគបាល់ទាត់នារីកីឡាការិនីរូបនេះបានក្លាយជាអ្នកបដែលទាត់
បាល់បញ្ចូលទីបានច្រើនជាងគេគឺរហូតដល់ទៅ៣៥គ្រាប់ធ្វើឲ្យភ្នំពេញក្រោនក្លាយជាក្រុមជើងឯក។
បាន ជាវៃចាប់ផ្ដើមលេងបាល់ទាត់ដំបូងនៅក្នុងក្រុមMight Girl នាខេត្តដំបងចន្លោះពី
ឆ្នាំ២០១០ដល់២០១៥ដែលកាលនោះគេរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តបាត់ដំបង។បន្ទាប់
ពីសិក្សាចប់ថ្នាក់ទី១២នាងបានបន្តការសិក្សានារាជធានីភ្នំពេញរហូតដល់ឆ្នាំ២០១៥ទើបនាងមានឧី៏កាសបានចូលហ្វឹកហាត់នៅក្លិបភ្នំពេញក្រោនដែលទីនោះហើយក្លិបបានជួយនាងឲ្យបានរៀនសូត្រចប់ចុងចប់ដើម ។

បាន ជាវៃ ដែលកើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ៩៩៦ ក្នុងខេត្តបាត់ដំបងដែលកម្ពស់១៥៦សង់ទីម៉ែត្រជាសមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោន និងជម្រើសជាតិកម្ពុជា។ កីឡាការិនីរូបនេះត្រូវបានអ្នកគាំទ្រទទួលស្គាល់ពីទេពកោសល្យ និងជំនាញបាល់ទាត់ដ៏ល្អរបស់នាងដែលបានបង្ហាញខ្លួនលើឆាកអន្តរជាតិ។
នាងរៀបរាប់ថា នាងបានបាត់បង់ឪពុកម្តាយបង្កើតតាំងពីអាយុប្រហែល២ឆ្នាំ។ពេលនោះនាងត្រូវបានគេយកទៅចិញ្ចឹមនៅមណ្ឌលកុមារមួយឈ្មោះ«មាតុភូមិកុមារ»នៅខេត្តបាត់ដំបង។ នៅមណ្ឌលកុមារកំព្រានោះបានទំនុកបំរ៉ុង និងឧបត្ថម្ភគាំទ្រផ្សេងៗ។

នាងត្រូវមណ្ឌលបញ្ជូនទៅរៀនសាលាបឋមសិក្សា ២ធ្នូ ឆ្នាំ២០០២-២០០៩ និងបន្តចូលរៀនអនុវិទ្យាល័យ នេតយ៉ង់ ឆ្នាំ២០០៩-២០១០ និងវិទ្យាល័យអន្តរជាតិឌូវីឆ្នាំ២០១០-២០១៥។ បន្ទាប់ពីចប់វិទ្យាល័យ កញ្ញាបានចូលរៀនសាកលវិទ្យាល័យ បច្ចេកទេសថែទាំវេជ្ជសាស្ត្រផ្នែកព្យាបាលដោយចលនាឆ្នាំ២០១៦-២០១៩។
ជាវៃ បាននិយាយថា បាល់ទាត់ជួយជីវិតនាងច្រើនណាស់។ នាងស្ទើរតែនិយាយថា ជីវិតនាងគឺជាបាល់ទាត់។ ដោយសារបាល់ទាត់បានធ្វើឲ្យនាងបានរៀនចប់ពីបឋមសិក្សារហូតដល់សាកលវិទ្យាល័យ៕

អត្ថបទដែលជាប់ទាក់ទង