ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅតែ​បន្តធ្វើសកម្មភាពទារលុយ​ ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​តភ្ជាប់ បណ្តាញសេវាអ៊ីនធឺណិត​ ចូលក្នុងលំនៅដ្ឋាន​ របស់​អ្នកប្រើប្រាស់​នៅក្នុងបុរីនិង​អគារសហកម្មសិទ្ធិ ក.ប.ទ. នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់

35

 

ភ្នំពេញ ៖ បន្ទាប់ពី​ក្រុមការងារលើកកម្ពស់​គុណភាពសេវានៅតាមបុរី​ក្នុងរាជធានីភ្នំពេញ ចំនួន ៨ ក្រុម​ បាន​ចុះពង្រឹងគុណភាពសេវា​ទូរគមនាគមន៍​តាមបុរីនិងអគារសហកម្មសិទ្ធិក្នុងរយៈពេលកន្លងមក​ ដោយ​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​អំពីឧបសគ្គមួយចំនួន​ដែល​ធ្វើឱ្យ​មានការលំបាក​ក្នុងការ​តភ្ជាប់​បណ្តាញសេវា​អ៊ីនធឺណិត​ចូលក្នុងបុរី​និងអគារសហកម្មសិទ្ធិមួយចំនួន​​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវ​ដល់ម្ចាស់បុរីនិង​អគារសហកម្មសិទ្ធិមួយចំនួន​ត្រូវបញ្ឈប់៖

១.​​ការទារលុយ​ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​តភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត​ចូលក្នុងលំនៅដ្ឋាន​របស់​អ្នកប្រើប្រាស់​នៅក្នុងបុរីនិង​អគារសហកម្មសិទ្ធិ ដែល​ផ្ទុយ​នឹង​ច្បាប់ស្តីពីទូរគមនាគមន៍។

២.​​ប្រតិបត្តិការផ្តល់សេវា​អ៊ីនធឺណិត​ដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅ​ក្នុងបុរីនិងអគារសហកម្មសិទ្ធិ។
ក្នុងករណី​ម្ចាស់​បុរី​និងអគារសហកម្មសិទ្ធិមួយចំនួនតូច​​ នៅតែ​បន្តធ្វើសកម្មភាពខាងលើ ក.ប.ទ. នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។​

ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែល​មានព័ត៌មានអំពីសកម្មភាព​ដូចបាន​រៀបរាប់ខាងលើ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារ​មកកាន់អ៊ីមែល [email protected]
អាស្រ័យហេតុនេះ សូមម្ចាស់បុរីនិង​អគារសហកម្មសិទ្ធិ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ ជ្រាប​និង​ចូលរួមសហការ៕

អត្ថបទដែលជាប់ទាក់ទង