ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មធ្យោបាយធ្វើដំណើរ និងសម្ភារគ្រឿងបំពាក់ បានដឹកតាមនាវាឆ្ពោះ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលហើយ សម្រាប់ការងារបេសកកម្មUN

27

ភ្នំពេញ ៖ មធ្យោបាយធ្វើដំណើរនិងសម្ភារគ្រឿងបំពាក់ ដាក់ក្នុងទឺន័រនិងរថយន្តតូចធំចំនួន៦៩គ្រឿង បានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្រោមវត្តមាន លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកម្ឈមណ្ឌលជាតិរក្សាសន្តិភាព។ មធ្យោបាយនេះ បានដឹកដល់ក្រុងព្រះសីហនុហើយ នៅថ្ងៃនេះ វិច្ឆិកា ២០២២ ។
លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ដោយបានការអនុញ្ញាត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាគណៈកម្មាធិការជាតិ និងសម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃនេះ​ រថយន្ត គ្រឿងចក្រ និងសម្ភារ នៃកងកម្ទេចគ្រាប់ ដើម្បីទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយឆ្លងកាត់ប្រទេសឥណ្ឌា និងប្រទេសកាម៉ារូន ដោយរយៈពេលនៃការដឹកជញ្ជូនមធ្យោបាយ សម្ភារ ទាំងអស់នេះ​ គឺចំណាយពេលពី៧៥ថ្ងៃទៅ៩០ថ្ងៃ ទើបបានទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ថា នៅមុន៣សប្តាហ៍ ដែលសម្ភារទាំងអស់នេះទៅដល់ កម្ពុជានឹងបញ្ជូនកងកម្លាំងកម្ទេចគ្រាប់ចំនួន១០១នាក់ ចេញទៅដើម្បីទទួលមធ្យោបាយនិងសម្ភារ នៅរដ្ឋធានីបាំងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាល តែម្តង។
លោកបានបញ្ជាក់ថា ការបញ្ជូនកងថ្មីនេះ ខាងអង្គការសហប្រជាជាតិ បានសប្បាយចិត្តរីករាយមែនទែន កន្លងមកក្នុងមហាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងជំនួបដោយផ្ទាល់រវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម​អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាជាប្រទេសតូចតែមានឆន្ទៈខ្ពស់ ក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង