ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាស្វ័យការពារ ជប៉ុន០១គ្រឿង នឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

66

 

ព្រះសីហនុ ៖ នាវាស្វ័យការពារ ជប៉ុន០១គ្រឿង នឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា នាវាស្វ័យការពារ ជប៉ុន០១គ្រឿង នឹង ចូលចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងមានធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកកម្ពុជាផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ២០២២ នេះ បញ្ជាក់ថា នាវានេះឈ្មោះ JS HARUSAME (DD-102) ប្រភេទ នាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ និង ទទឹង ១៧,៤ម៉ែត្រ ជម្រៅ ទឹក ៥,២ម៉ែត្រ មានទម្ងន់ ផ្ទុក ៤.៥៥០តោន មាននាវិកសរុបចំនួន ២០៥នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក KUDO MASANORI។

មន្ត្រីកងទព័ជើងទឹកកម្ពុជាដដែលបញ្ជាក់បន្ថែមថា នេះជាដំណើរទស្សនកិច្ចធម្មតារបស់កងនាវាយោធាពីបណ្តាប្រទេសនានាមកកាន់ប្រទេសកម្ពុជា ដែលមានជាបន្តបន្ទាប់កន្លងមក ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព៕

អត្ថបទដែលជាប់ទាក់ទង