ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាតក្រហមកម្ពុជាពោធិ៏សែនជ័យ ទទួលទេយ្យទាន ជាសម្ភារៈ និងថវិកា ពីវត្ដគឺវត្ដតាំងក្រសាំងខាងជើងនិងខាងត្បូង សង្កាត់កាកាប ដើម្បីបន្ដសកម្មភាពមនុស្សធម៏នៅមូដ្ឋាន

101

 

ភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅវត្តតាំងក្រសាំងខាងជើង និងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ ព្រះចៅអធិការ គឹម ធួង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តតាំងក្រសាំងខាងជេីង បានប្រគល់ទេយ្យទាន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៏សែនជ័យ  ក្រោមវត្តមានលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៏សែនជ័យ និងជាប្រធានអនុសាខាកាកបាតក្រមហកម្ពុជាខណ្ឌពោធិ៏សែនជ័យ ។
ព្រះចៅអធិការ គឹម ធួង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តតាំងក្រសាំងខាងជេីង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមានព្រះថេរដីកាសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ ក៏ដូចជា នៅរាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។ព្រះចៅអធិការ ក៏បានសន្យានឹងបន្តគាំទ្រសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាមួយនេះឥតងាករេជារៀងដរាប ទោះបីមានទេយ្យទានតិចក្តីច្រើនក្តី និងបន្ដជួយទៀត ដើម្បីឲ្យការងារមនុស្សធម៏ដំណើរការដោយរលូនផងដែរ ។

លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៏សែនជ័យ និងជាប្រធានអនុសាខាកាកបាតក្រហមកម្ពុជាខណ្ឌ បានមានប្រសាសន៏ ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះចៅអធិការគឹម ធួង ពិសេសវត្ដទាំងពីដែលតែងតែ បានបរិច្ចាគទេយ្យទាន ជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមទៀតនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម ។

លោកក៏បានទូលប្រគេនពីសកម្មភាពការងារមនុស្សធម៌ដែលអនុសាខាបានអនុវត្ត និងកំពុងបន្តអនុវត្ត នៅតាមវិស័យស្នូលទាំង៤រួមមាន៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ ២. សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣. លេីកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា ៤. ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ជាពិសេសបានជម្រាបពីប្រភពចំណូលផ្សេងៗរបស់អនុសាខា ក្នុងនោះមិនអាចកាត់ផ្តាច់បានពីការចូលរួមពីសំណាក់សប្បុរសជននានា ជាពិសេសគឺព្រះសង្ឃនៅតាមបណ្តាវត្តអារាម ។
លោកក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទាន ជាម្ភារៈទាំងនេះ ជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្រប តាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជាផងដែរ ។
ទេយ្យទានដែលអនុសាខាខណ្ឌមកទទួល បានទាំងពីវត្ដនាពេលនេះ រួមមាន៖ អង្ករ, មី,ទឹកផ្លែឈើ,ទឹកក្រូច,ទឹកដោះ គោ, ស្ករសរ,ត្រីខ, តែកញ្ចប់ ,ទឹកស៉ីអ៉ីវ, ទឹកត្រី,និងសម្ភារៈផ្ទះបាយ,បាឡុង និងថវិកាសរុប៤លានរៀលផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង