ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្ដាប់ របាយការណ៍ ស្ដីពី លទ្ធផលកិច្ចប្រតិបត្តិការចុះ ធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកម្ពុជា

108

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពី លទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ កាលពីពេលថ្មីៗនេះ ជូន សម្ដេចក្រឡាហោម ដោយកិច្ចប្រតិបត្តិការនោះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី បានមានប្រសាសន៍ថាប្រតិបត្តិការអធិការកិច្ចហត្ថពលកម្មបរទេសនៅការស៊ីណូបាវិត-ម៉ុកបាយ កន្លងទៅនោះ គឺជាបទពិសោធន៍ដ៏មានសារៈសំខាន់មួយ សម្រាប់ការរៀបចំទិសដៅការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជាឱ្យបានល្អប្រសើរ ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង