ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខាលេីអនុស្សរណៈ នៃការយោគយល់គ្នា​ ស្តីពី​ “កិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងវិស័យថាមពលព្រះអាទិត្យ​ និងបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា”

69
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល បានអញ្ជេីញដឹកនាំគណៈប្រតិភូក្រសួង​ចូលរួមក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពី​ “កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យ​ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា”​ រវាងក្រសួងរ៉ែនិងថាមពល​ និងក្រុមហ៊ុន ហួវៃថេកណូឡូជី (ខេមបូឌា)។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់​ គឺដេីម្បីធ្វេីកិច្ចសហប្រតិបត្តិការសំខាន់ចំនួន​ ០៧​ រួមមាន៖
១. សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី
២. សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល(Battery Energy Storage System) និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី
៣. សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់
៤. សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់
៥.​ សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ
៦. សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង
៧. សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដែគូ។
ឯកឧត្តម​ ស៊ុយ​ សែម បានមានប្រសាសន៍ថាបញ្ហាថាមពល​ បញ្ហាអាកាសធាតុ​ និងបញ្ហាបរិស្ថាន​ គឺជាបញ្ហាប្រឈមជាកញ្ចប់​ សម្រាប់មនុស្សជាតិនៅក្នុងសម័យកាលថ្មីនេះ។ បរិយាការណ៍នេះ​ ឆ្លុះបញ្ចាំងឱ្យឃេីញពីភាពចាំបាច់ក្នុងការធ្វេីបដិវត្តន៍ថាមពលឱ្យបានលឿន​ និងប្រកបដោយយុត្តិធម៌និងសមធម៌​ ដេីម្បីផ្លាស់ប្តូរពីការផលិត​ និងការប្រេីប្រាស់ថាមពលដែលបញ្ចេញកាបូនច្រេីនទៅក្នុងបរិយាកាស​ ឆ្ពោះទៅការផលិតនិងប្រេីប្រាស់ថាមពលកកេីតឡេីងវិញ​ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពល​ ដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយដែលនៅតែមានភាពគ្រប់គ្រាន់​ មានគុណភាព​ អាចជឿទុកចិត្តបាន​ និងមានថ្លៃសមរម្យ។
អត្ថបទដែលជាប់ទាក់ទង