ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆ.ក់កាបូប នៅចំណុចស្ពានអាកាសចោមចៅ

91

 

ភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង១០ នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆ.ក់កាបូបស្ពាយ) ពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់មាន ខ្សែដៃមាសចំនួន ០១ខ្សែ ជញ្ជៀនមាស ០១វង្ស ក្រវិលផ្លាកទីន ០១ ចំនួន១គូរ និងប្រាក់រៀលចំនួន ៦០ម៉ឺនរៀល ។

ជនសង្ស័យមានគ្នាប្រហែល ១២ នាក់ ជិះម៉ូតូចំនួន ០៦ គ្រឿង ក្នុងនោះមានម៉ូតូម៉ាក SUZUKI NEX ចំនួន ០៣ គ្រឿង ម៉ូតូម៉ាកសង់សេ១២៥ ចំនួន ០២ គ្រឿង និងម៉ូតូម៉ាក Scoopy I ចំនួន ០១ គ្រឿង ដោយម៉ូតូម៉ាក SUZUKI NEX មិនចាំស្លាកលេខ និងមិនស្គាល់ឆ្នាំផលិត ជិះម្នាក់ឯងជាអ្នកឆក់កាបូបស្ពាយនោះ។

ក្រោយកើតហេតុក៍មានប្រជាជនធ្វើដំណើរតាមដងផ្លូវ ថតបានផ្លាកលេខម៉ូតូម៉ាក សង់សេ ១២៥ ចំនួន ០២ គ្រឿង ដែលមានផ្លាកលេខ ភ្នំពេញ 1JT-8029 និង ភ្នំពេញ 1II-4208 រួចរាយការណ៍មកសមត្ថកិច្ច។
នៅម៉ោងប្រហែល ០៩ និង ១០នាទី ថ្ងៃដដែល(ក្រោយកើតហេតុរយៈពេល ប្រហែល ០២ ម៉ោង) ក្រុមការងាររបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដែលទទួលបទបញ្ជាពីថ្នាក់លើឲ្យស្រាវជ្រាវ និងល្បាត ក៏ប្រទះឃើញម៉ូតូដែលមានភិនភាគខាងលើក៏ដេញ ឃាត់ខ្លួនបានចំនួន ០២នាក់ ។

ក្រោយសាកសួរ ជនសង្ស័យទាំង ០២នាក់នោះបានសារភាពថាពួកគេ និងបក្ខពួកប្រហែល១០នាក់ទៀតពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់នោះមែន រួចយកគ្រឿងអលង្ការទាំងនោះទៅលក់នៅផ្សារពោចិនតុង បានប្រាក់ចំនួន ១៣០០ដុល្លារ ចែកគ្នាបានម្នាក់ចំនួន ១០០ ដុល្លារ ។
បច្ចុប្បន្នការិយាល័យកំពុងបន្តស្វែងរកបក្ខពួកបន្ថែម និងបន្តនីតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង