ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Kick Boxing៖ឈឿន ល្វៃថាថៃ និងហ្វីលីពីនជាគូប្រជែងដ៏លំបាក

90

ភ្នំពេញ៖អ្នកប្រដាល់Kick Boxingជម្រើសជាតិកម្ពុជាចាត់ទុកប្រទេសថៃនិងហ្វីលីពីន
ជាគូប្រជែងមេដាយដ៏សំខាន់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជើងខ្លាំងឃីកបុកស៊ីងក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម ខាងលើ បាននិយាយ ថា រូបគេហ្វឹកហាត់រាល់ថ្ងៃនេះមិនដែលអាក់ខានទេ។បើនិយាយពីបច្ចេកទេសបច្ចុប្បន្នអាចថាល្អជាងកាលទៅប្រកួតនៅវៀតណាមច្រើនព្រោះកាលទៅវៀតណាមឆ្នាំមុនរូបគេវ៉ៃមិនសូវដឹង
បច្ចេកទេសថាវាយបែបម៉េចអាចបានពិន្ទុវាយម៉េចខុសវាយម៉េចត្រូវលក្ខន្តិកៈគេតែពេលនេះ
រូបគេបានយល់ច្បាស់។

ឈឿនល្វៃចាត់ទុកថាប្រទេសដែលរូបគេបារម្ភបំផុតគឺថៃព្រោះអីកាលមុនគេចាញ់ថៃដែរទើបមិនបានមេដាយមាសគឺបានត្រឹមមេដាយប្រាក់។ចំណែកប្រទេសមួយទៀតដែលគេបារម្ភដែរនោះគឺហ្វីលីពីន ព្រោះអីប្រទេសនេះ មានកីឡាករល្អៗច្រើន។
ទោះជាយ៉ាងណាក៏ឈឿនល្វៃបានដាក់ក្ដីរំពឹងខ្ពស់ដែរក្នុងការប្រកួតយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺកីឡាករមកពីខេត្តកំពង់ធំរូបនេះបានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថានឹងអាចសងសឹកកីឡាករថៃ Thongchai Thapphli ដែលខ្លួនបានប្រកួតចាញ់ កាលនៅស៊ីហ្គេម ឆ្នាំ២០២២ ក្នុងទឹកដីប្រទេសវៀតណាម វិញបាន។

កាលពីទៅស៊ីហ្គេមនៅវៀតណាមវិញ គេបាននិយាយថា បទពិសោធនៃការប្រកួត ហាក់នៅស្ទើរ ព្រោះថា ស៊ីហ្គេមនៅវៀតណាម ជាការប្រកួតលើកទី១ ក្នុងប្រភេទកីឡា Kick boxing របស់គេ។ គួររម្លឹកថា ឈឿន ល្វៃ ជាម្ចាស់មេដាយប្រាក់ ស៊ីហ្គេម នៅវៀតណាម ក្នុងប្រភេទកីឡា Kick Boxing ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម ដែលកាលនោះ គឺចាញ់កីឡាករថៃThongchaiThapphliនៅវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឱ្យរូបគេទទួលបានត្រឹមមេដាយប្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង