ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ ​បង្ក្រាប​ករណី​ប្លន់.​ និង​លួច​ម៉ូតូ​០២​ករណី​ផ្សេង​គ្នា​ ក្នុង​រាជធានី​ភ្នំពេញ ​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់​

59

 

​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​បង្ក្រាប​ករណី​ប្ល.ន់​ម៉ូតូ​ និង​លួច​ម៉ូតូ​០២​ករណី​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​០៦​នាក់​ ។​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​មក​បង្ហាញមុខ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានី​ភ្នំពេញ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានី​ភ្នំពេញ​ ប្រាប់​ឱ្យ​ដឹង​ថា​ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រោយ​ពី​ទទួល​បានការ​ប្តឹង​រាយការណ៍​ពី​ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​ម៉ូតូ​និង​លួច​ម៉ូតូ​ចំនួន​០២​ករណី​រួច​ហើយ​នោះ​ កម្លាំង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​ប្រតិបត្តិការ​អនុវត្ត​វិធានការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​តាម​ជំនាញ​ព្រហ្មទណ្ឌ​ ក្នុង​នោះ​កម្លាំង​បាន​បែង​ចែង​០២​ក្រុម​ដោយ​០១​ក្រុម​ស្វែងរក​កំណត់​មុខសញ្ញា​អំពើ​ប្លន់​ធាក់​យក​ម៉ូតូ​នៅ​ក្នុង​បុរី​វី​អាយ​ភី​ ខណ្ឌដង្កោ​ ហើយ​០១​ក្រុម​ទៀត​ចេញ​ស្រាវជ្រាវ​មុខសញ្ញា​លួច​ម៉ូតូ​នៅ​ចំណុច​សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​។​
​ជា​លទ្ធផល​ស្រាវជ្រាវ​ប្រើ​ពេលវេលា​ជា​ច្រើន​ថ្ងៃ​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក៏​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​អំពើ​ប្លន់​ម៉ូតូ​ និង​លួច​ម៉ូតូ​ទាំង​០២​ករណី​ខាងលើ​បាន​សម្រេច​ជា​បន្តបន្ទាប់​ ។​

​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០២២​ មាន​ករណី​អំពើ​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ស្កប​ពី​ ពណ៌​ស​ ពាក់​ស្លាកលេខ​ភ្នំពេញ​ 1HO-0973​ នៅ​ចំណុច​បុរី​វី​អាយ​ភី​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​០៣​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ​ ទី​ សុខ​ណា​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ ។​ ក្រោយ​ពី​អំពើ​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ​នោះ​ហើយ​ជនសង្ស័យ​០២​នាក់​ត្រូវ​បាន​រង​ការ​បង្ក្រាប​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​ ជនសង្ស័យ​ទាំង​០២​នាក់​មានឈ្មោះ​ ១-​ឈិ​ន​ ដា​វី​ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ប្រកប​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ ២-​យន់​ សំ​អឿ​ន​ ហៅ​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ប្រកប​មុខរបរ​កម្មករ​រោងចក្រ​ ពួក​គេ​រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​ វត្ថុ​តាង​ចាប់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ ស្គូ​ពី​ពណ៌​ស​ ប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​យក​បំពាក់​ស្លាក​លេខ​ក្លែង​ ព្រៃវែង​ 1LL-0973​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ ដោយឡែក​០១​ករណី​ទៀត​គឺ​អំពើ​លួច​ម៉ូតូ​០១​គ្រឿងក្នុង​ខណ្ឌទួលគោក​ ជនសង្ស័យ​ចំនួន​០៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ពី​ជនសង្ស័យ​និង​បក្ខពួក​បាន​ជិះ​ម៉ូត​ចេញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FL-9785​ ប្រព្រឹត្ត​នៅ​ចំណុច​ទីតាំង​លក់​រថយន្ត​លេខ​២៣​ ភូមិ​១០​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២២​ ខណៈ​ដែល​ម៉ូតូ​ជន​រង​គ្រោះ​ទុក​ចោល​ជាប់​សោ​ជាមួយ​ម៉ូតូ​ជា​ស្រេច​ ស្ថិត​នៅ​ចំណុច​ខាងលើ​ ។​ លុះ​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ជនសង្ស័យ​០៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​លួច​បាន​រង​ការ​ចាប់ខ្លួន​ជាមួយនឹង​ការ​ដកហូត​វត្ថុ​តាង​ឧ​បរ​ណ៍​សម្ភារៈ​មួយ​ចំនួន​រួម​នឹង​ម៉ូតូ​ជន​រង​គ្រោះ​០១​គ្រឿង​ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង