ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្មៀនសង្កាត់​តាខ្មៅ ដែលស៊ីដាច់លុយ​ប្រជាជន​ក្រីក្រជាង ៧០លានរៀល ត្រូវបាន​ឃុំខ្លួន នៅពន្ធនាគារ

69

ខេត្តកណ្តាល​៖ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្ដាល លោកស្រី ហុង​ ម៉ារីនិច បានសម្រេច​ឃុំខ្លួនស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង ៧០លាន​រៀល ដាក់ពន្ធនាគារខត្តកណ្តាល បណ្តោះអាសន្នហើយ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

​លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេច​ចោទប្រកាន់ ស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ពីបទ “​ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ” តាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ​ ដែលប្រព្រឹត្តនៅក្នុងអំឡុងពេល​ប្រយុទ្ធនឹងជំងឺកូវីដ- ១៩ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ៕

អត្ថបទដែលជាប់ទាក់ទង