ឧកញ៉ា ទៀ វិចិត្រ បានផ្ដល់ជាអូប័រល្បឿនលឿន និងការស្នាក់នៅ នៅតំបន់កោះរ៉ុង ដល់សាយ និងក្រុមការងារ RUN WITH SAI
កោះរ៉ុង៖ លោក សាយ រួមទាំងក្រុមការងារ RUN WITH SAI បានថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ទាំងកម្មវិធីលើកទី ១ និងលើកទីពីរនេះ ព្រមទាំងបានផ្ដល់ជាអូប័រល្បឿនលឿន GTVC Speedboat Cambodia និងការស្នាក់នៅ Mafiya’s Resort Cambodia និងសេវាកម្មការស្ទូចត្រីជាក្រុមធំ នៅតំបន់កោះរ៉ុង នៅខេត្តព្រះសីហនុដល់ កម្មវិធីដំណើរកំសាន្តអរគុណដល់ក្រុមការងាររបស់ពួកយើងបន្ទាប់ពីបានបញ្ចប់បេសកកម្ម “រត់ជាមួយសាយ ៤សែនជំហាន”។
ពិតជាមានអនុស្សាវរីយ៍ដល់សប្បាយរីករាយ ទាំងបទពិសោធន៍ថ្មី នៃការស្នាក់នៅកោះរ៉ុង ឆ្នេរឋានសួគ៌ ការច្រមុជទឹកមើលផ្កាថ្ម ទទួលទានគ្រឿងសមុទ្រឆ្ងាញ់ៗ ពីresort Mafiya។ ពួកយើងសូមថ្លែងអំណរគុណ ដល់ការផ្ដល់ឱ្យនូវបទពិសោធន៍ថ្មីមួយនេះ ពួកយើងនឹងត្រឡប់ទៅកំសាន្តនៅទីនោះនាពេលអនាគត៕