ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះពិនិត្យការដ្ឋានផ្លូវ ដែលកំពុងជួសជុលអ៊ុតកៅស៊ូAC ស្ថិតនៅផ្លូវលេខ២៦៥ ខាងត្បូងផ្សារសំណង់១២នៅសង្កាត់ទឹកល្អក់ទី៣

126

 

ភ្នំពេញ៖លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីក្រោមឱវាទថ្មីៗនេះបាន ចុះពិនិត្យការដ្ឋានផ្លូវដែលកំពុងជួសជុលអ៊ុតកៅស៊ូAC ស្ថិតនៅផ្លូវលេខ២៦៥ ខាងត្បូងផ្សារសំណង់១២ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ ឆ្នាំ២០២២។

គួរបញ្ជាក់ថា៖ផ្លូវ២៦៥នេះរដ្ឋបាលខណ្ឌទួលគោក បានបើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូAC ៣ខ្សែ និងស្តាលូ ២ខ្សែ ជាគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២២ ក្រោយពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធខាងលើបានទទួលរងការខូចខាត ដែលទាមទារឱ្យមានការជួសជុលឡើងវិញ។
ពិធីបើកការដា្ឋនគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២២នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការចូលរួមមន្ត្រីរដ្ឋបាលខណ្ឌ សង្កាត់និងប្រជាពលរដ្ឋប្រមាណ២០០នាក់ នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ក្នុងឱកាសនោះលោកជា ពិសី បានមានប្រសាសន៍លើកឡើងថា៖ ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ មួយចំនួននៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកមានការខូចខាត ដែលទាមទារឱ្យមានការជួសជុលឡើងវិញ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌបានរៀបចំផែនការអភិវឌ្ឈន៍ របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការជួសជុលផ្លូវចាក់អ៊ុតកៅស៊ូAC ការជួសជុលផ្លូវចាក់បេតុងសរសៃដែក ការជួសជុលដាក់លូថ្មី ការជួសជុលអណ្តូងលូដែលមានសភាព ចាស់ទ្រុឌទ្រោម និងការស្ថាលូបង្ហូរទឹកសំអុយជាដើម។
លោកជា ពិសី បន្តទៀតថា សម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌទួលគោកបានលើកគម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូAC ចំនួន០៣ខ្សែ និងគម្រោងស្តាលូ ផ្លូវចំនួន០២ខ្សែ និងបានបើកការដ្ឋានជួសជុលនិងស្តាលូឡើងវិញនៅពេលនេះ ដែលក្នុងនោះរួមមាន៖ ទី១
ការងារជួសជុសផ្លូវអ៊ុតកៅស៊ូAC ផ្លូវលេខ២៦៥ (ខាងត្បូងផ្សារសំណង់១២) ប្រវែង ១៤០ម៉ែត្រ ទទឹង ៩ម៉ែត្រ ផ្ទៃក្រឡា ៨៤០ម៉ែត្រការ៉េ ។ ទី២- ផ្លូវលេខ២៦៥ (ខាងជើងផ្សារសំណង់១២)ប្រវែង៩៥ ម៉ែត្រទទឹង៩ម៉ែត្រផ្ទៃក្រឡា៥៧០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ។ ទី៣ ផ្លូវលេខ៣៦២ចាប់ពីផ្លូវលេខ២៥៥ដល់ផ្លូវលេខ២៦១ស្ទួន ប្រវែង២០០ម៉ែត្រ ទទឹង៩ម៉ែត្រ ផ្ទៃក្រឡា១៨០០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់បឹងសាឡាង។ ស្តាលូ ផ្លូវលេខ២៥៧ ចាប់ពីផ្លូវលេខ ១២៩ ដល់ផ្លូវលេខ២៣០ប្រវែង២១២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣ ។ ផ្លូវលេខ២០២ ចាប់ពីផ្លូវលេខ២៥៣ដល់ផ្លូវលេខ២១៩ ប្រវែង១៩៣២ម៉ែត្រ ស្ថិតក្នុងផ្សារដេប៉ូទី១ សង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ។
ដើម្បីឱ្យក្រុមហ៊ុនដំណើរការការងារខាងលើ
ប្រកបដោយភាពរលូន និងអនុវត្តសម្រេចបានតាម ផែនការការងារដែលបានគ្រោងទុក លោកអភិបាលខណ្ឌបានស្នើអោយចៅសង្កាត់ពាក់ព័ន្ធទាំងអស់ជួយសហការ ពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងការដ្ឋានឱ្យបានដឹង និងចូលរួមសហការ តាមដានការអនុវត្តតម្រោង៕

អត្ថបទដែលជាប់ទាក់ទង