ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកកោះមាន់ជាង៣តោន គ្មានលិខិតអនុញ្ញាត ត្រូវបានប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាប

44

កំពង់ឆ្នាំង :នៅល្ងាចថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2022 នេះកម្លាំងប៉ូលីសសេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក វរ:សេនីយ៍ទោ នួន សុភក្ដី បានចុះល្បាតតាមផ្លូវជាតិលេខ 5 ដោយមានការសង្ស័យក៏បានដេញស្ទាក់ចាប់បានរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2.M 30.47ខាងលើ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីបង្ក្រាបបានកម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្តក៏បានធ្វើកំណត់ហេតុប្រគល់ឱ្យលោកក្រឹង សំអាត ប្រធានការិយា
ល័យ ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ។

យោងតាមការបញ្ជាក់ពីលោក ហ៊ុន លី បានឲ្យដឹងថារថយន្តដឹកកោះមាន់គ្មានលិខិតអនុញ្ញាតខាងលើនេះសរុបទាំងអស់មាន 345 កេះស្មើនឹង 3 តោន 450គីឡូក្រាម។

បច្ចុប្បន្នរថយន្តនិងវត្ថុតាងទាំងអស់បានយកមករក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង