កូនរាហ៊ូមាសឈុត សេរីវ៉ាន់ថងឈ្នះ ខ្សែក្រវ៉ាត់សម្ដេចពិជ័យសេនាទៀ បាញ់
ភ្នំពេញ៖អ្នកប្រដាល់ដែលមានរហស្សមានថាកូនរាហ៊ូមាសឈុតសេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងបានគ្រងខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀបាញ់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ក្នុងជំនួបផ្ដាច់ព្រ័ត្រលើសង្វៀនTV5នាខេត្តសៀមរាបសេរីវ៉ាន់ថងបានយកឈ្នះពិន្ទុ
លើអ្នកប្រដាល់ឃុន បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុនាយប់ថ្ងៃទី២៤វិច្ឆិកា។
ម្ចាស់ជ័យលាភីរូបនេះត្រូវបានសម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
ការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បំពាក់ខ្សែក្រវាត់ឲ្យ ។
ព្រឹត្តិការណ៍នេះចាប់ផ្ដើមតាំងពីថ្ងៃទី១០តុលាមកម្ល៉េះទើបតែបញ្ចប់នៅយប់ថ្ងៃទី២៤វិច្ឆិកា។មួយព្រឹត្តិការណ៍នេះឈុតសេរីវ៉ាន់ថងមិនស្គាល់ចាញ់មួយប្រកួតឡើយក្នុងខណៈដែលឃុន បូរ៉ាជួបបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ ។
ឈុតសេរីវ៉ាន់ថងគ្រងតំណែងជើងឯកអ្នកប្រដាល់ឃីមបូរ៉ាទទួលតំណែងជើងឯករង
អ្នកប្រដាល់ វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាបានចំណាត់ថ្នាក់លេខ៣ អ្នកប្រដាល់ សូត្រ វាសនា ក្លិបបក្សីស្លាបដែកបានចំណាត់ថ្នាក់លេខ៤៕