ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកលចាប់ផ្ដើមប្រកួតថ្ងៃនេះ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

69

ភ្នំពេញ៖ការប្រកួតប្រដាល់សកលក្របខ័ណ្ឌនៃការប្រកួតកីឡាជាតិលើកទី៣ចាប់ផ្ដើមប្រកួតពីថ្ងៃទី២៦វិច្ឆិកានេះទៅហើយ ។
ការប្រកួតមាន៩ប្រភេទទម្ងន់។ទម្ងន់៤៨គីឡូក្រាមមានកីឡាករចំនួន៤រូបទម្ងន់៥១គីឡូក្រាមមាន៥រូប ទម្ងន់៥៤គីឡូក្រាមមាន៥រូប ទម្ងន់៥៧គីឡូក្រាម៦រូបទម្ងន់៦០គីឡូក្រាមមាន
៦រូប ទម្ងន់៦៣,៥០គីឡូក្រាមមាន៧រូប ទម្ងន់៦៧គីឡូក្រាមមាន៦រូប ទម្ងន់៧១គីឡូក្រាមាន៤
រូបនិងទម្ងន់៧៥គីឡូក្រាមមាន៥រូប។សម្រាប់ថ្ងៃទី២៦វិច្ឆិកាដែលជាថ្ងៃចាប់ផ្ដើមដំបូងមានការប្រកួតចំនួន៨គូគឺ៤ប្រភេទទម្ងន់។
ណាត សៀកនិនដែលគេស្គាល់ជាទូទៅថាពេជ្រម្ទេសខ្មាំងក្លិបក្រសួងការពារជាតិ
នោះប្រកួតជាមួយអ្នកប្រដាល់ម៉ាប់ថុនាក្លិបក្រសួងមហាផ្ទៃក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។

អ៊ូច ធារិទ្ធក្លិបក្រសួងមហាផ្ទៃប្រកួតជាមួយវណ្ណា លីហៀងមកពីខេត្តកណ្ដាលដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
សយ សីមកពីក្លិបខេត្តកែបប្រកួតជាមួយជើងខ្លាំងទូច ដេវីដក្លិបក្រសួងការពារជាតិក្នុង
ប្រភេទទម្ងន់៦០គីឡូក្រាម។ងិនសិលាក្លិបខេត្តកណ្ដាលប្រកួតជាមួយក្រុមសុខុមមកពីខេត្តព្រៃវែងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
វ៉ែន រដ្ឋាក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកួតជាមួយឈាង សំអនក្លិបរាជធានីភ្នំ
ពេញក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ម៉ាង ព្រហ្មម៉ាញក្លិបក្រសួងមហាផ្ទៃប្រកួតជាមួយ
ញ៉ាន កញ្ញាមកពីក្លិបខេត្តកណ្ដាល៦៣,៥០គីឡូក្រាម ។

តាំ តឺតក្លិបក្រសួងការពារជាតិប្រកួតជាមួយខុន ឌីណាមកពីខេត្តព្រៃវែងក្នុងប្រ
ភេទទម្ងន់៦៣,៥០គីឡូក្រាម និងអ្នកប្រដាល់ឡាំង រិទ្ធីក្លិបក្រសួងមហាផ្ទៃប្រកួតជាមួយគឹមសច្ចៈមកពីខេត្តកែបក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង