តេក្វាន់ដូWT បញ្ចប់ការប្រកួតក្នុង ព្រឹត្តិការណ៍កីឡាជាតិលើកទី៣
ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ប្រភេទកីឡាតេក្វាន់ដូWT(World Taekwondo)បានបញ្ចប់ការប្រកួតហើយដោយក្រុមក្រសួងមហាផ្ទៃប្រជែងបានមេដាយច្រើនជាងគេ។
លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថា សម្រាប់កីឡាតេក្វាន់ដូWTប្រព្រឹត្តទៅចាប់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២មកនៅអគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់ហើយ ។
ក្រសួងរាជធានីខេត្តទាំង១៥ចូលរួមរួមមានភ្នំពេញ ខេត្តកណ្តាល ខេត្តកំពតខេត្តព្រៃ
វែងខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តសៀមរាបខេត្តបាត់ដំបងខេត្តប៉ៃលិនខេត្តបន្ទាយមានជ័យខេត្តរតនគិរីខេត្តមណ្ឌលគិរីក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិដោយប្រកួតលើ២១វិញ្ញាសា ។
ជាលទ្ធផលក្រសួងមហាផ្ទៃដណ្តើមមេដាយមាស៤គ្រឿងនិងសំរិទ្ធ១គ្រឿងក្រសួងការពារជាតិដណ្តើមមេដាយមាស ២គ្រឿង និងប្រាក់ ២គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ១ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តបាត់ដំបងដណ្តើមប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តបាត់ដំបងដណ្តើមប្រាក់ ២ គ្រឿង និងសំរិទ្ធ១គ្រឿងខេត្តសៀមរាបដណ្តើមប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខេត្តកំពតដណ្តើមប្រាក់ ១ គ្រឿង ភ្នំពេញដណ្តើមសំរិទ្ធ ២ គ្រឿង និងខេត្តកំពង់ចាមដណ្តើមសំរិទ្ធ ១ គ្រឿង។
ក្នុងឱកាសពិធីប្រគល់ និងជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ WT ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជ្រិនសុធាអគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ ព្រមទំាងអ្នកតំណាងក្រសួង រាជធានីខេត្តទាំង១៤ ៕