ប្រដាល់សកល៖ អ្នកឈ្នះឡើង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់សកលក្នុងក្របខ័ណ្ឌកីឡាជាតិលើកទី៣ថ្ងៃទី២៧វិច្ឆិកាម្សិលម៉ិញនេះត្រៀមឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការប្រកួតដែលមាន៥ប្រភេទទម្ងន់នោះសម្រាប់ប្រភេទទម្ងន់៤៨គីឡូក្រាមគឺអំ ខេម
មកពីខេត្តកណ្ដាលប្រកួតឈ្នះម៉ាប់ ថុនាមកពីក្រសួងមហាផ្ទៃដោយពិន្ទុដាច់ ។ឈុន សិលា
មកពីខេត្តព្រៃវែងប្រកួតឈ្នះស៊ន សុខសំណាងក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយពិន្ទុ ។
ទម្ងន់៥១គីឡូក្រាមដែលមានតែមួយគូនោះឈុន មនោមកពីខេត្តព្រៃវែងប្រកួតចាញ់វណ្ណា សំណាងមកពីខេត្តកណ្ដាលនៅទឹកទី១។
ទម្ងន់៥៤គីឡូក្រាមដែលមានតែមួយគូដែរនោះជើងខ្លាំងសៅ រង្សីសមាគមប្រដាល់
ក្រសួងការពារជាតិប្រកួតឈ្នះរឿង សារ៉ូតមកពីខេត្តកែបដោយពិន្ទុដាច់ ។
ទម្ងន់៦៧គីឡូក្រាមដែលមាន២គូពេញវណ្ណថងក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកួត
ឈ្នះរុំភារ៉ាមកពីខេត្តកណ្ដាលដោយវាយឲ្យសន្លប់។សនជឺមកពីសមាគមក្រសួងការពារជាតិប្រកួតចាញ់ផល សុភ័ក្រមកពីក្រសួងមហាផ្ទៃនៅទឹកទី៣ ។
ទម្ងន់៧១គីឡូក្រាមមាន២គូដែរនោះហ៊ុន គឹមហៀងមកពីខេត្តកែបប្រកួតជាមួយឡេង ម៉ៅរបស់ក្រសួងមហាផ្ទៃនៅទឹកទី១និងវីសុភ័សរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកួតចាញ់គឹម វាសនារបស់ក្រសួងការពារជាតិដោយពិន្ទុដាច់ ។
លោកប៊ុយ សុភ័ណ្ឌអគ្គលេខាធិការរបសើសហព័ន្ធបានថ្លែងក្រោយការប្រកួតថានេះ
ជាការតេស្តសមត្ថភាពចុងក្រោយមុនស៊ីហ្គេមឆ្នាំ២០២៣មកដល់។នេះក៏ជាការពង្រឹងសមត្ថ
ភាពអជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេសសម្រាប់ស៊ីហ្គេមដែរ ។មិនតែប៉ុណ្ណោះ
សម្រាប់កីឡាករក៏សហព័ន្ធត្រូវពិនិត្យឡើងវិញតាមរយៈការប្រកួតនេះដែរ ។
លោកបន្តថាក្រោរការប្រកួតសហព័ន្ធធ្វើការប្រជុំភ្លាមៗជាមួយមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមដើម្បីកែលម្អនូវចំនុចខ្វះខាតនានា៕