ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ លួចគ្រឿង ប្រាក់ចំនួន២៥ដំឡឹង និងរូបចម្លាក់ព្រះអង្គចំនួន ២០ព្រះអង្គ សរុបជាទឹកប្រាក់ចំនួន ៥,០០០ ,០០០៛

128

តាកែវ៖ ជនសង្ស័យម្នាក់ពូកែខាងលួចគាស់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃទេ ត្រូវសមត្ថកិច្ចស្រុកគិរីវង់ក្របួចបានហើយ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនិតិវិធីច្បាប់ពី ឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញា នៃសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៈបាទជាន់ជុំ ជាក់ស្តែងថ្ងៃសុក្រ២កើត ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០២:១០ នាទី រំលងអាធ្រាត នៅភូមិកំពង់ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់តូប) បង្កឡើងដោយជនសង្ស័យម្នាក់ដែលសមត្ថកិច្ចយើងបានកំណត់មុខសញ្ញាតាមកាមេរ៉ាសុវត្ថិភាពក្នុងនោះយើងបានដឹងមុខសញ្ញាជនសង្ស័យមានឈ្មោះ យៀន វិជ្ជរ៉ា (ហៅ កូនត្រី) ភេទប្រុស អាយុ១៩ឆ្នាំ ( ជាមុខសញ្ញាលួចយ៉ាងសកម្ម) មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពគាស់តូបអាជីវករនៅផ្សារទន្លាប់ (ហៅផ្សារចាស់) ដែលជាម្ចាស់ឈ្មោះ ភោ សុខុម ភេទប្រុស អាយុ៤៥ឆ្នាំ (ម្ចាស់តូប) មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

នៅក្នុងសកម្មភាពគាស់នេះ ជនសង្ស័យបានលួចគ្រឿងប្រាក់ចំនួន២៥ដំឡឹង និងរូបចម្លាក់ព្រះអង្គចំនួន២០ព្រះអង្គ សរុបជាទឹកប្រាក់ចំនួន ៥,០០០ ,០០០៛ ។

ក្រោយមកកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិពោធ៍ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញយើងបាននាំខ្លួនជនសង្ស័យយកមកធ្វើការសួកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង