ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួន បុគ្គលិកធនាគារមហានគរ រំលោភលើទំនុចចិត្ត ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ

62

កណ្តាល៖ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនបុគ្គលិកធនាគារមហានគរ រំលោភលើទំនុចចិត្ត និងចេញសេកស្អុយ ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៌អាចជួញដូរបាន” ។ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៌អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ។

ដែលប្រព្រឹត្តនៅចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។

ជនត្រូវចោទឈ្មោះ នី ដាណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារមហានគរ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះចំនួន០២នាក់ ទី១ឈ្មោះ ជា វិយូលី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡាន មានទីលំនៅផ្ទះលេខ១៨៤ ផ្លូវ១៨៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះ ដារិទ្ធិ សេងហួរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះអនុវត្ត ដីកាបញ្ជាឲ្យចូលខ្លួន លេខ០៥១ ដកបចខ/២២ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល នឹងបានធ្វើការឃាត់ខ្លួន បុគ្គលិកធនាគារមហានគរ រំលោភលើទំនុចចិត្ត ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ផលប៉ះពាល់ និង ការខូចខាត ទឹកប្រាក់ចំនួន ៣៥០,០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារ)។

អត្ថបទដែលជាប់ទាក់ទង