ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌមានជ័យ បានចល័តម៉ាសុីន ធ្វើអត្តសញ្ញាណប័ណ្ណខ្នងផ្ទះ និងទីប្រជុំជនឲ្យគៀកនឹងប្រជាពលរដ្ឋតែម្តង កុំឲ្យពួកគាត់ពិបាក

77

ភ្នំពេញ ៖ យោងតាមកិច្ចប្រជុំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ អ៊ុក​ បូនីន អធិការនគរបាលខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងជំនាញខណ្ឌ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧​ ធ្វើយុទ្ធនាការចុះធ្វើអត្តសញ្ញណបណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋតាមភូមិ ក្នុងមូលដ្ឋានខណ្ឌមានជ័យ​ ។

ដោយយោងតាមគោលការណ៍ណែនាំរបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការនគរបាលខណ្ឌ ដឹកនាំដោយលោក អ៊ុក បូនីនអធិការខណ្ឌមានជ័យ បានចល័តម៉ាស៊ីនថតធ្វើអត្តសញ្ញាណប័ណ្ណនេះ តាមខ្នងផ្ទះ និងទីប្រជុំជនឲ្យគៀកនឹងប្រជាពលរដ្ឋតែម្តង កុំឲ្យពួកគាត់ពិបាក នឹងធ្វើដំណើរមកធ្វើនៅនគរបាលប៉ុស្តិ៍រដ្ឋបាលយើងដែលពលរដ្ឋគាត់នៅឆ្ងាយ។

លោកអធិការនគរបាលខណ្ឌជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលខកខានពុំបានធ្វើអត្តសញ្ញាណប័ណ្ណ រឺក៏ខូច សូមអញ្ជើញទៅធ្វើនៅកន្លែងដែលបងប្អូនរស់នៅ
ដើម្បីសួរព័ត៌មានបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណថ្មី។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមានជ័យ​ ដែលសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចុះមកធ្វើមកដល់ខ្នងផ្ទះរបស់ពួកគាត់ បានលើកឡើងថា គាត់មានអារម្មណ៍សប្បាយរីករាយ ពេលដែលឃើញសមត្ថកិច្ចនគរបាល ដែលដឹកនាំដោយលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ ដឹកនាំកំលាំងប៉ុស្តិ៍ ចុះមកធ្វើអត្តសញ្ញាណប័ណ្ណដល់ផ្ទះប្រជាពលរដ្ឋបែបនេះ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការចុះមកអត្តសញ្ញាណប័ណ្ណមកដល់ផ្ទះប្រជាពលរដ្ឋនេះ គឺមិនមានអស់លុយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង