ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាបាល់ទាត់ បង្ហាញបញ្ជីឈ្មោះកីឡាករដែល ចូលរួមក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022

87

ភ្នំពេញ៖ព្រឹត្តិការណ៍ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ធ្នូ២០២២ដល់ថ្ងៃទី១៦មករា២០២៣នោះសហព័ន្ធកីឡាបាល់ទាត់
កម្ពុជាបានបង្ហាញបញ្ជីឈ្មោះកីឡាករសម្រាប់ចូលរួមប្រកួតនោះជាផ្លូវការហើយ។
ព្រឹត្តិការណ៍នេះកម្ពុជាស្ថិតនៅពូល A ជាមួយហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេដារុយ
ហ្សាឡឹម និងថៃ ។សូមបញ្ចាក់ថាមុនមនឹងឈានដល់ព្រឹត្តិការណ៍នេះកម្ពុជាត្រូវប្រកួតកំដៅ
សាច់ដុំជាមិត្តជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីជាមុនសិន ។
សម្រាប់បញ្ជីឈ្មោះដែលមានកីឡាករចំនួន២៤រូបនោះមានអ្នកចាំទី២រូបទាំងកីឡាករ
បម្រុង ខ្សែការពារ៩រូប(ទាំងកីឡាករបម្រុង)ខ្សែបម្រើ៥រូប(ទាំងបម្រុង)និងខ្សែប្រយុទ្ធចំនួន៧រូបទាំងកីឡាករបម្រុង ។

កីឡាករទាំង២៤រូបនោះមានមកពីក្លិបបាល់ទាត់វិសាខាចំនួន១០រូប ក្លិបបឹងកេតចំនួន
៤រូប ក្លិបភ្នំពេញក្រោនចំនួន៤រូប ក្លិបព្រះខ័នរាជស្វាយរៀងចំនួន៤រូប ក្លិបណាហ្គាវើលដ៍ចំ
នួន១រូប ក្លិបSarawak United FC ចំនួន ១រូប និង ក្លិបOrlando City ចំនួន១រូប ៕

អត្ថបទដែលជាប់ទាក់ទង