ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរ ជាតិ អន្ដរជាតិ ៣០ម៉ឺននាក់ បានចូលទៅទស្សនាកម្សាន្ដ នៅខេត្ដកំពង់ឆ្នាំង ក្នុងថ្ងៃឈប់សម្រាក់ រយៈពេល ៣,៤ថ្ងៃ នៃពិធីបុណ្យជាតិផ្សេងៗ

52

 

កំពង់ឆ្នាំង៖ យោងតាម ការបញ្ជាក់ពី លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២២នេះ បានអោយដឹងថា រយៈពេល ២,៣,៤ ថ្ងៃនៃពិធីបុណ្យអុំទូកបាញ់ កាំជ្រួច ក្នុង ខេត្តកំពង់ឆ្នាំង ទទួលភ្ញៀវ ទេសចរ ជាតិ អន្តរជាតិ បាន ជិត ៣០ ម៉ឺន នាក់ ។ ភ្ញៀវ ទេសចរ ទាំងនោះ មាន មកពី តាម បណ្តា ខេត្ត នៅ ជុំវិញ ខេត្តកំពង់ឆ្នាំង ជាពិសេស មកពី រាជធានី ភ្នំពេញ ផង ដែរ ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ការ ប្រារព្ធ ពិធីបុណ្យអុំទូកបាញ់កាំជ្រួច របស់ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បាន ប្រព្រឹត្តទៅ មានរយៈពេល ២ ថ្ងៃជាប់ៗ គ្នា គឺ ចាប់ពី ថ្ងៃទី ០២ និងទី០៣ ខែធ្នូ ឆ្នាំ ២០២២ ក្នុង នោះ មាន ប្រជាពលរដ្ឋ ប្រមាណ ជិត ៣០ ម៉ឺន នាក់ បាន ចូលរួម ដើរលេង កំសាន្ត សប្បាយដោយ ទឹកមុខ រីករាយ និង សាទរចំពោះ ការរៀបចំ របស់ រដ្ឋបាល ខេត្តកំពង់ឆ្នាំង ដែល បាន ប្រារព្ធ ឡើង ក្រោម ម្លប់សុខ សន្តិភាព។ ការចូលរួម កំសាន្តសប្បាយ ជាមួយ បុណ្យអុំទូក ឆ្នាំនេះ គឺជាលើកទី១របស់ ប្រជា ពលរដ្ឋ ខេត្តកំពង់ឆ្នាំង ដែល រដ្ឋបាលខេត្ត បាន ប្រារព្ធទិវានេះឡើងព្រោះពិធីបុណ្យ អុំទូក បាន ប្រព្រឹត្ត ទៅ តែ នៅ ទីក្រុង ភ្នំពេញ តែប៉ុណ្ណោះ នា ពេល កន្លងមក ។ ក្រោយពី មានការ អនុញាតិ ពីស ម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ដោយមាន ការ ចាក់ វ៉ាក់សាំង ការពារ បាន នៅ តាមសហគមន៍ គ្មាន ជម្ងឺ កូ វីដ ១៩ ផង នោះ ធ្វើអោយ ប្រជាពលរដ្ឋ ទាំងអស់ ចូលរួម កំសាន្ត យ៉ាង សប្បាយរីករាយ តែម្តង ។

ពាក់ព័ន្ធ នឹងសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុង ពិធីបុណ្យ អុំទូក បាញ់ កាំជ្រួច នេះ ផង ដែរ លោក ឧ ត្ត ម សេនីយ៍ ទោ ខូវ លី ស្នងការ នគរបាល ខេត្តកំពង់ឆ្នាំង បាន អោយដឹងថា ដោយមាន ការយកចិត្ត ទុកដាក់ ពី សំណាក់ ឯកឧត្តម ស៊ុន សុ វណ្ណា រិ ទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង ក្នុង ការ ការពារ ថែរក្សា សុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ និង ភ្ញៀវកិត្តិយស ក្នុង ពិធីបុណ្យ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ឆ្នាំង បាន យកចិត្ត ទុក្ខ ដាក់ ពង្រាយ កម្លាំង សរុប ប្រមាណ ជាង ២ ពាន់ នាក់ ដោយ ត្រូវ ឈរ នៅ តាម គោលដៅ រៀង ៗ ខ្លួន ដែល បាន កំណត់ទុក រួចហើយ ។ ក្នុង រយៈពេល ២ ថ្ងៃ នៃ ការ ប្រារព្ធ ពិធីបុណ្យ អុំទូក នេះ ពុំ មាន ហេតុការណ៍ អ្វី កើតឡើង គួរ អោយ កត់សម្គាល់ នោះឡើយ ដោយ បងប្អូន ប្រជាពលរដ្ឋ និង ភ្ញៀវ ទេសចរ បាន នាំគ្នា ដើរ កំសាន្ត រីក រាយ លេង ទឹក ក្នុង តំបន់ ត្រជាក់ អង្គុយ មើល ការ ប្រណាំង ទូក បាញ់ កាំជ្រួច យ៉ាង សប្បាយ ក្រោម ម្លប់ សុខ សន្តិភាព ទៀត ផង ដោយ មិន ខ្វល់ ពី បញ្ហា អ្វី ឡើយ ។

យុវជន និង ប្រជាពលរដ្ឋ ដែល ចូលរួម ក្នុង ពិធីបុណ្យ នេះ បាន អោយ ដឹង ថា ពួកគាត់ មានចិត្ត សប្បាយ រីករាយ ណាស់ ព្រោះ នេះ ជា លើក ទី ១ ហើយ ដែល រដ្ឋបាលខេត្ត កំពង់ឆ្នាំង បាន ប្រារព្ធ ពិធី នេះ ឡើងក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ។ រយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូកបាញ់កាំជ្រួច នៅខេត្តកំពង់ឆ្នាំង នាំអោយ ប្រជាពលរដ្ឋនៅក្នុង ខេត្តជាពិសេស ប្រជាពលរដ្ឋ ក្រុង កំពង់ឆ្នាំងទទួលបានអត្ថប្រយោជន៍ ច្រើនដូចជាអាជីវករ ដែលមាន ស្តង់លក់ដូរ អាហារ សំលៀកបំពាក់ គ្រឿង សម្ភារៈ ផ្ទះបាយ អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ូតូឌុប ម៉ូតូកង់បី ។ សុទ្ធតែទទួលបាន នូវ ផល ចំណេញ ពីការងារមុខរបររបស់ខ្លួន ជាពិសេស ការប្រារព្ធ ពិធីបុណ្យនេះបាន បង្ហាញ អោយ ឃើញ នូវ ភាព សប្បាយ រីករាយ របស់ ប្រជា ពលរដ្ឋ និងបង្ហាញ ពី សុខ សន្តិភាពមានពិតប្រាកដ នៅ ក្នុង ប្រទេស កម្ពុជា មិន អាច ប្រកែក បាន ឡើយ ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង