ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយប្រាក់ និងសំរិទ្ធនៃជើងឯកអាស៊ី កីឡាកាយសម័្ពនអាអេរ៉ូប៊ិកលើកទី៧បានទទួលរង្វាន់

102

ភ្នំពេញ៖នៅថ្ងៃទី៦ធ្នូនេះសម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៧ “ Aerobic Gymnastics Asian Championship 2022 ”នៅប៉ាតាយ៉ាបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។
ពិធីប្រគល់រង្វាន់នេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកវ៉ាត់ ចំរើនអគ្គលេ
ខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា។
អាស៊ីកីឡាកាយសម័្ពអាអេរ៉ូប៊ិកលើកទី៧ នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ។

លោកណយ ផាណាអគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យ
ដឹងថាព្រឹត្តិការណ៍នៃការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ ” Aerobic Gymnastics Asian Championship 2022” នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ចូនប្រតិភូកីឡាកាយសម្ព័ន្ធ ១៨នាក់រួមមាន ប្រធានប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ និងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២។ការប្រកួតនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាចេញប្រកាសទទួលស្គាល់ផ្ដល់ប្រាក់រង្វាន់ជ័យលាភីក្នុងព្រឹត្តិការណ៍ទៀតផង។
លោកណយផាណាបានបន្តថាកម្ពុជាទទួលបានឈ្នះមេដាយ៣គ្រឿងគឺឈ្នះមេដាយប្រាក់២គ្រឿងនិងសំរឹទ្ធ១គ្រឿង។សម្រាប់វិញ្ញាសាជាគូឈ្នះមេដាយប្រាក់១គ្រឿង គឺកីឡាករ ស៊្រានវួចទ្រីនិងកីឡាការិនីឈួនស្រីនាតចំណែកវិញ្ញាសាទ្រីយ៉ូជាក្រុមឈ្នះមេដាយសំរឹទ្ធ១គ្រឿងរួមមានកីឡាករ ស៊្រាន វួចទ្រីកីឡាការិនី ឈួន ស្រីនាត និងកីឡាការិន ច្រឹង ចាន់ត្រា និងវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុមឈ្នះមេដាយប្រាក់១គ្រឿងរួមមាន កីឡាការិនី ឌឹម អ៊នធីតា កីឡាការិនី សួស ស្រីពៅ កីឡាការិនី ឈួន សុវណ្ណបញ្ញា កីឡាការិនី ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង។
លោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថាដោយមានការយកចិត្តទុកដាក់ចំពោះកីឡាករ-កីឡាការិនីកម្ពុជា របស់សម្តេចតេជោនូវប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមអត្តពលិកទទួលបានមេដាយនៃការប្រកួតកម្រិតអន្តរជាតិនានាដូចនៅពេលនេះកីឡាករ កីឡាការិនីកាយសម្ព័ន្ធដែលដណ្តើមមេដាយ២គ្រឿង និងសំរិទ្ធនៃការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកលើកទី៧ ” Aerobic Gymnastics Asian Championship 2022” ។
អ្វីដែលសំខាន់ចំពោះកីឡាករ-កីឡាការិនីកាយសម្ព័ន្ធគឺការប្រកួត SEA GAMES 2023 ក្នុងប្រវត្តិសាស្រ្តរបស់យើងទំាំងអស់ដូច្នេះត្រូវខិតខំប្រឹងប្រែងហ្វឺកហាត់ឲ្យខ្លាំងក្លាក្នុងការដណ្តើមមេដាយជូនជាតិ៕

អត្ថបទដែលជាប់ទាក់ទង