ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)
ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣:០៥នាទី ត្រង់ចំណុចបណ្តោយផ្លូវព្រះសីហនុ(២៧៤) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវធ្វេីការបង្រា្កបបាន ។
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣:០៥នាទី លោកឧ.ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះល្បាតតាមបណ្តោយផ្លូវព្រះសីហនុ(២៧៤)ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះជនជាតិបរទេសកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច ភ្លាមនោះកម្លាំងជំនាញធ្វេីការប្រដេញរហូតដល់ចំណុចផ្លូវព្រះសីហនុកែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទេីបធ្វេីការឃាត់បានជនសង្ស័យចំនួន០២នាក់ រួមមាន៖
១. ឈ្មោះ ឡុង ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ជនដៃដល់)។
២.ឈ្មោះ ភៀច ជេស្តា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២៦ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(អ្នកបេីកបរ)។
សំភារៈដកហូតមាន៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-1716(របស់ជនសង្ស័យ)។
បច្ចុប្បន្ន ជនសង្ស័យខាងលេីបាននាំមកកាន់ការិយាល័យ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។