ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ា់ត់ ចំរើន៖កីឡាក្នុងពិធីអបអរបុណ្យសមុទ្រ ខុសពីព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់ឡើយ

78

ភ្នំពេញ៖ដោយមានការភ័ន្ដច្រឡំនិងមិនពេញចិត្តអំពីប្រាក់រង្វាន់នៃការប្រកួតរត់និងជិះកង់ក្នុងពិធីបុណ្យសមុទ្រនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានឆ្លើយតបទៅនឹងការមិនពេញចិត្តដែលពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់នេះ។
លោកបានពន្យល់ថាការប្រកួត នេះរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ ។ ស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានផ្ដល់នូវប្រាក់រង្វាន់អ្វីនោះទេ ។
កាលពីម្សិលម៉ិញនេះកម្មវិធីប្រណាំងកង់ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រត្រូវបានរៀបចំដោយជោគជ័យជាមួយអ្នកចូលរួមប្រមាណ១០០នាក់។ប៉ុន្ដែទន្ទឹមជាមួយគ្នាមានបងប្អូនខ្លះទាំងអ្នកបានចូលរួមក៏ដូចជាអ្នកពុំបានចូលរួមមានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត។ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមពិសេសអ្នកទទួលបានជ័យលាភីគណៈកម្មការរៀបចំបានផ្ដល់នូវវត្ថុអនុស្សាវរីយ៍ និងថវិកាបន្ដិចបន្ដួចដែរ ។
លោកចំរើនបានពន្យលបន្តថា ការប្រកួតកីឡាទូទៅលើពិភពលោកក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់នូវប្រាក់រង្វាន់នោះទេក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះជាក់ស្ដែងការប្រកួតអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម រួមទាំងព្រឹត្តិការណ៍កីឡាជាច្រើនទៀត សុទ្ធតែគ្មានប្រាក់រង្វាន់។
ក្រឡេកមកសកម្មភាពកីឡាក្នុងឱកាសបុណ្យសមុទ្រនេះវិញក៏ដូចគ្នាគឺរៀបចំដើម្បីអបអរសាទរ ហើយស្មារតីធំបំផុតនៃការចូលរួមរបស់បងប្អូនក៏ដើម្បីអបអរព្រឹត្តិការណ៍ជាតិដ៏ធំនេះ ដោយទឹកចិត្តឆន្ទៈនិងក្ដីស្រលាញ់ដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពមិនមែនផ្ដោតលើការប្រកួតយកឈ្នះចាញ់ ហើយរឹតតែមិនដើម្បីប្រាក់រង្វាន់ថែមទៀត ។
ពាក់ព័ន្ធនឹងតម្លៃចុះឈ្មោះចូលរួមប្រណាំងកង់វិញគឺជាវិភាគទានមួយដែលបងប្អូន
ស្ម័គ្រចិត្តបង់ចូលរួមហើយការកំណត់នេះគឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូនស្របតាមលក្ខណៈស្ដង់ដារកីឡានិងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រ
ណាំងដែលជារឿងមួយសំខាន់ដើម្បីធានាបាននូវសុវត្ថិភាពសន្ដិសុខសណ្ដាប់ធ្នាប់ល្អតាំងពីកន្លែងចេញដំណើរ រហូតដល់ទីព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ ។ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់អោយអ្នកចូលរួមចូលភាគទាន។ លោក វ៉ាត់ ចំរើន បន្ថែម ។
លោកបន្ថែមថាក្នុងឱកាសបុណ្យសមុទ្រនេះសូម្បីការប្រកួតកីឡាប្រដាល់គុនខ្មែរ
ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលធ្វើឡើង ៣ថ្ងៃ ពីថ្ងៃទី០៩ដល់១១ ខែធ្នូ នៅតំបន់ឆ្នេរអូរត្រេះ សម្រាប់កីឡាករ-កីឡាការិនីជ័យលាភី ក៏មិនទទួលបានប្រាក់រង្វាន់អ្វីដែរ ក្រៅពីមេដាយសម្រាប់កំណត់ជ័យលាភីរបស់ពួកគេប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង