ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្ងាចថ្ងៃស្អែក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយពីសមាគមជាតិកាកបាទក្រហមចិន ចំនួន ៣០ម៉ឺនដូស

39

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ចំនួន ៣០០,០០០ដូស។

ពិធីប្រគល់ និងទទួលនេះ នឹងធ្វើឡើងនៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលនឹងមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

សូមជម្រាបថា កាលពីកំលុងខែសីហា ឆ្នាំ២០២១ សមាគមជាតិកាកបាទក្រហមចិន ក៏បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជាផងដែរ។ វ៉ាក់សាំងនេះ គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង