ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកលើកទម្ងន់

57

ភ្នំពេញ៖ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២នេះវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាលើកទម្ងន់ “Weightlifting Coaching Course” ក្រោមគម្រោងកម្មវិធីសាមគ្គីអូឡាំពិក (Olympic Solidarity) ដោយមានការចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក ហួត សេងទ្រីប្រធាន នាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបាននិយាយថា សិក្ខាសាលាស្តីពី សាមគ្គីអូឡាំពិកបណ្ដុះបណ្តាលគ្រូបង្វឹកកីឡាលើកទម្ងន់ ឆាំ្ន២០២២ នេះ មានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលមាន សិក្ខាកាម សរុបចំនួន ២៥នាក់ ស្រី០៥នាក់ មកពីសមាគមតំណាងក្រសួងមហាផ្ទៃ ១នាក់ ការពារជាតិ ២ នាក់ខេត្ត កំពង់ចាម ៣នាក់ បាត់ដំបង ៣ នាក់សៀមរាប ២ នាក់កំពង់ធំ១ នាក់កណ្តាល ២ នាក់កែប ១ នាក់កំពត ៣នាក់ កោះកុង ៣ នាក់និងមន្ត្រីសហ ព័ន្ធ ៤នាក់។
បង្រៀនដោយលោកAveenash Pandoo មកពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិដែល
ជាមន្ត្រី ជាមន្ត្រីជំនាញកីឡាលើកទម្ងន់មានពិសោធន៍រយៈពេល ២៦ ឆ្នាំមកហើយ។
ក្នុងនាមជាប្រមុខសហព័ន្ធលោកវ៉ាត់ចំរើនបានមានប្រសាសន៍ថាអនុវត្តតាមផែនការ
សកម្មភាពប្រចាំឆ្នាំ២០២២របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធកីឡាលើក
ទម្ងន់កម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីសាមគ្គីអូឡាំពិកដើម្បីបណ្តុះបណ្តាលគ្រូបង្វឹកកីឡាលើកទម្ងន់ដែលជាមនុស្សសំខាន់បំផុតក្នុងការដឹកនាំការអភិវឌ្ឍធនធានមនុស្សនោះវិស័យកីឡាលើកទម្ងន់នៅកម្ពុជានេះជាដំណើរឈានឆ្ពោះទៅរៀបចំព្រឹត្តិការណ៍នានាទាំងក្នុងនិងក្រៅប្រទេស។
លោកបានបន្តថាវគ្គសិក្ខាសាលាក្នុងគោលបំណងចង់ឲ្យសិក្ខាកាមទាំងអស់រួមចំណែកតម្រូវបច្ចេកទេសកម្រិតជំនាញនៃកីឡាលើកទម្ងន់ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ឈានឆ្ពោះទៅជាគ្រូបង្វឹកមួយរូបមានលក្ខណសម្បត្តិគ្រប់គ្រាន់យល់ដឹងលើការគ្រប់
គ្រងក្លិប សមាគមរាជ ធានី-ខេត្ត និងស្ថាប័នផ្ទាល់ពិសេសការៀបចំផែនការបង្ហាត់រយៈពេលខ្លី មធ្យម និងវែង សម្រាប់ត្រៀមចូល រួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍ការប្រកួតអន្តរជាតិនានា។
អ្នកដែលចូលរួមក្នុងវគ្គនេះនឹងបានទទួលវិញ្ញាបនប័ត្រដែលបបញ្ជាក់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC)។ដូច្នេះអ្នកដែលបានឆ្លងវគ្គនេះនឹងមានអាទិភាពច្រើនក្នុងការស្វែងរកការងារក្នុងជំនាញមួយនេះនៅលើឆាកអន្តរជាតិ ។
កីឡាលើកទមកងន់ជាប្រភេទកីឡាអូឡាំពិកមួយដែលទាំងជនជាតិអាស៊ី អឺរុប ឬទ្វីប
ដទៃទៀតមានឧិ៍កាសស្វែងរកមេដាយព្រោះវាជាប្រភេទកីឡាដែលគេថ្លឹងទម្ងន់កីឡាករ កីឡាការិនី ៕

អត្ថបទដែលជាប់ទាក់ទង