ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រុង២១៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃ ជូនពលរដ្ឋទៅតាមខេត្ត និងដឹកត្រឡប់មកវិញអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ

82

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូរមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មក រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈ ល្អប្រសើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានបញ្ជាក់ថា៖ ការដឹកជូន ប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញ ទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើង នៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។

សេចក្ដីជូនដំណឹងបន្តទៀតថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុង ចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិន បង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅ មកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួល មុនបុណ្យប្រពៃណីនេះផងដែរ។
ក្រៅពីនេះមន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង