ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងសង្កាត់ប្រទះឡាង បានទទួលអណោយ

80


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានកិតិ្តយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោបានលើកឡើងថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ មិនប្រកាន់និន្នានយោបាយឬ សាសនានោះទេ។

អំណោយដែលចែកជូនប្រជាពលរដ្ឋនោះក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម ខ្ទះឆា០១ វែកឆា០១ កំសៀវទឹក០១ និងថវិកា ៣០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង