ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូលអំពូលសូឡាចំនួន ៥០ឈុត ចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌកំបូល លើកកម្ពស់ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

123

 

ភ្នំពេញ៖នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានទទួលអំណោយសប្បុរសធម៌ពី ក្រុមហ៊ុនROYAL GROUP PHNOM PENH SEZ PLC. នូវអំពូលសូឡាចំនួន ៥០ឈុត ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌកំបូល ក្នុងសកម្មភាពលើកកម្ពស់ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខណ្ឌកំបូល។
លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលថ្លែងក្នុងនាមឱ្យក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ និងមន្រ្តី បុគ្គលិករដ្ឋបាលខណ្ឌកំបូលទាំងអស់ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ROYAL GROUP PHNOM PENH SEZ PLC. ថ្នាក់ដឹងនាំ និងបុគ្គលិកទាំងអស់ សូមឲ្យក្រុមហ៊ុនទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង