ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ មានថា ៖ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិតយ៉ាងណាកុំ ឱ្យអ្នកនាំពាក្យ ឬមន្រ្តីព័ត៌មានរបស់ខ្លួននិយាយកុហក់ ឱ្យសោះ

72

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិតយ៉ាងណាកុំ ឱ្យអ្នក នាំពាក្យ ឬមន្រ្តីព័ត៌មានរបស់ខ្លួននិយាយ កុហក់ ឱ្យសោះ បើមិនដូច្នោះទេ ដូចជាសម្លាប់ មន្ត្រី អ្នកនាំពាក្យ ។ ការលើកឡើងរបស់លោក រដ្ឋ មន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធ សាស្ត្រនយោបាយព័ត៌មាន”ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង មហាផ្ទៃ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា ព័ត៌មានដូចជាការប្រគំតន្ត្រីមួយអីចឹង និយាយ រួម ទាល់ តែមាន ភេ្លង ស្គរ ហ្គីតា និងឧបករណ៍ផ្សេងៗ ដាក់បញ្ចូលគ្នាទើបក្លាយ ជាបទភ្លេង ដែល ពិរោះ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដើម្បីបង្ហាញថាស្ថាប័នរាជ រដ្ឋា ភិបាលដំណើរ ការទៅបានល្អ គឺទាមទារឱ្យមាន កិច្ចសហការគ្នារវាងមន្រ្តីព័ត៌មាន គឺជាការសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅ មក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែ នាំ ថា ត្រូវចាំឱ្យ ច្បាស់ ថា មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ កុំនិយាយកុហក់ឱ្យ សោះ ហើយ ត្រូវ ពន្យល់ឱ្យបាន នូវ ពាក្យ ហេតុអី ដោយកុំបំភ្លៃសភាពការណ៍ កុំបំភ្លៃព័ត៌មាន ដែល នាំឱ្យ បាត់ បង់ជំនឿទុកចិត្ត។
លោក ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន មន្ទីរជំនាញ ដែល បានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ពិសេសពាក់ ព័ន្ធ កិច្ចការងារព័ត៌មាន ។ ដូច្នេះ ដើម្បីឱ្យកិច្ចការងារព័ត៌មាន និងផ្សព្វផ្សាយ បានកាន់ តែ ទូលំ ទូលាយ គឺត្រូវរួម សហ ការ សាមគ្គីគ្នា ជួយផ្សាយបន្តពីគ្នាទៅវិញទៅមក ទើបរាល់ ព័ត៌មាន និងដំណឹងទាំង នោះ បានជ្រួតជ្រាបដល់សាធាសារណជនទូទៅបានដឹងរហ័សទាន់ពេល។ ឯកឧត្តមរដ្ឋមន្រ្ដីក៏ បានលើកពីការងារអ្នកនាំពាក្យ គឺមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ព្រោះ កិច្ច ការ ព័ត៌មាន និងអ្នកនាំពាក្យ ធ្វើ១ថ្ងៃ២៤ម៉ោង, ១សប្តាហ៍ ៧ ថ្ងៃ។ ដូចនេះ ត្រូវចងក្រង ឯកសារ ចងក្រង បង្កើតជាក្រុមសម្រាប់ធ្វើការរួមគ្នា មានកិច្ចសហការគ្នាល្អ រវាងខេត្ត និង ខេត្ត ក្រសួង និង ក្រសួង ដើម្បីផ្គុំគ្នាផ្សាយរាល់ដំណឹងពិត ត្រឹមត្រូវ និងបកស្រាយ ឆ្លើយ តបរាល់បញ្ហាដែល ពាក់ព័ន្ធស្ថាប័នរបស់ខ្លួន ។

លោករដ្ឋមន្រ្ដីបានសំណូមពរ ឱ្យគ្រប់ស្ថាប័ន អង្គភាព បញ្ជាការដ្ឋាន ស្នងការ យោធ ភូមិភាគ និងស្ថាប័នដទៃទៀត គួរតែបង្កើត ឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់ ខ្លួន ដើម្បីអាចឆ្លើយតប ជាមួយអ្នក សារ ព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ នៅពេល មាន បញ្ហាពាក់ព័ន្ធជាមួយអង្គភាពរបស់យើង ដោយមិនចាំបាច់ ប្រធានស្ថាប័ន អង្គភាពនោះ ឆ្លើយតបដោយផ្ទាល់នោះទេ ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក នាំពាក្យ រាជរដ្ឋាភិបាលបានលើកឡើងថា កិច្ចប្រជុំដែលប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃ នេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍ នយោបាយព័ត៌ មាន ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត។ កិច្ច ប្រជុំនេះ ក៏នឹងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជា ពលរដ្ឋនៅ មូល ដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ។
សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ត្រនយោបាយ ព័ត៌មាន” ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជ រដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល។ ចំពោះសមាសភាពដែលបានចូលរួម រួមមាន អ្នកនាំពាក្យ មកពីគ្រប់ ក្រសួង-ស្ថាប័ន អភិបាលរង ទទួលបន្ទុកកិច្ចការនាំពាក្យ និងប្រធានមន្ទីរព័ត៌មាន រាជ ធានី-ខេត្ត។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ផ្តោតលើកិច្ចធ្វើយុទ្ធនាការពន្យល់ផ្សព្វ ផ្សាយ ដល់សាធារណជនអំពីសមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាល រាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាស ទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង