ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ស ថេត បង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក គឺធ្វើឡើងបន្ទាប់ពីមានករណីជនជាតិចិនថាសមត្ថកិច្ចចរាចរណ៍ប្រើអំពើហឹង្សាលើខ្លួន

103

 

ភ្នំពេញ៖ នៅថ្ងៃទី ១៣ មករា ២០២៣នេះ ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីសេចក្តីសម្រេច ការបង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសេចក្តីសម្រេចការបង្កើតក្រុមការងារតាមដាន និងផ្សព្វផ្សាយព័ត៌មានចរាចរណ៍ផ្លូវគោក។

ដោយមានការចូលរួមពីក្រុមការងារពាក់ព័ន្ធ រួមមាន លោកអនុផែនការងារ លោកនាយ-នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមជម្រាបថាកាលពីពេលថ្មីៗនេះឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យស្នងការនគរបាលខេត្តតាកែវ បើកការស្រាវជ្រាវ និងស៉ើបអង្កេតជាបន្ទាន់ លើករណីមន្ដ្រីនគរបាលចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលផាកពិន័យជនជាតិចិន ហើយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា បទបញ្ជានៃការស្រាវជ្រាវនេះ គឺត្រូវធ្វើឡើងព្រមគ្នាតែម្ដង ទាំងមន្ដ្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសាមីខ្លួនជនជាតិចិន ដែលបានបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គម ដើម្បីធ្វើឲ្យមានតម្លាភាព និងស្មើភាពគ្នារវាងភាគីទាំងពីរ។

ទី១៖ ការអនុវត្តតួនាទីភារកិច្ច អាប្បកិរិយា ពាក្យសម្ដីរបស់មន្ដ្រីនគរបាលចរាចរណ៍ ហើយបើឃើញមានកំហុស នឹងដាក់ពិន័យរដ្ឋបាល វិន័យកងកម្លាំងនគរបាលជាតិ។
ទី២៖ បុគ្គលជនជាតិចិន ដែលបង្ហោះសារតាមបណ្ដាញសង្គម ក្រោយមានការលើកឡើងថា បានប្រើប្រាស់ពាក្យសម្ដី កាយវិការច្រងេងច្រងាក និងបើកបរលើសល្បឿនកំណត់រហូតដល់ជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

សមត្ថកិច្ចបានអោយដឹងថា កម្លាំងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ គោលដៅផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ត្រូវបានដកបញ្ឈរជើងទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវស៉ើបអង្កេត បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធការចាប់អ្នកធ្វើដំណើរ ជាជនជាតិបរទេសផាកពិន័យលើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សា រហូតត្រូវបានគេចែកចាយពេញបណ្ដាញសង្គម៕

អត្ថបទដែលជាប់ទាក់ទង