ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបិតឡូហ្គោ បុរីឡេងណាវ៉ាត្រា បើកក្នុងល្បឿនលឿន បុងរបាំងថ្មពុះចែកផ្លូវ

55

ភ្នំពេញ៖ រថយន្តមួយគ្រឿង បិតឡូហ្គោ បុរីឡេងណាវ៉ាត្រា បើកបរ ក្នុងល្បឿនលឿន បានគេចពីម៉ូតូ រ៉េចង្កូតបុងរបាំងថ្មពុះចែកផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង វេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកstaredពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ កំពត 2B-5859 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងមនុស្សជាច្រើននាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានអកហ្សឺបួងចង្កូតគេចពីម៉ូតូមួយគ្រឿងមិនចាំស្លាកលេខក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ខ្ទាតទៅផ្លូវម្ខាងទៀតចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស។ ភ្លាមនោះដែរអ្នកបើកបរនិងអ្នករួមដំណើរក៏បានឡើងលើរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកគេចចេញពីកន្លែងកើតហេតុបាត់។

អត្ថបទដែលជាប់ទាក់ទង