ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ប្រកាសបិទការធ្វើនេសាទត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

129

(ភ្នំពេញ)៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពី បិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងនៅថ្ងៃទី១៥ ខែមករានេះ​ បានបញ្ជាក់ថា «សូមជូនដំណឹងដល់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង «ប្លាធូ» ក្នុងដែនសមុទ្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តភាពផលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ សូមផ្អាកសកម្មភាព ការនេសាទត្រីកាម៉ុង «ប្លាធូ»តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះ»៕

អត្ថបទដែលជាប់ទាក់ទង