ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកស្ទឹងព្រែកត្នោត ហក់ឡើងជន់លិច លំនៅដ្ឋានជាង១ពាន់ខ្នងផ្ទះ មាន២៥ភូមិ​ ស្មេីនឹង១០សង្កាត់​ នៅខណ្ឌដង្កោ

78

​ ភ្នំពេញ៖កម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ​ ស្មេីនឹង១០សង្កាត់​នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ពួកគាត់សង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន។ នេះបេីតាមការអះអាង​លោក​ស្រី​ គឹម​ ញឹប​ អភិបាល​ខណ្ឌ​ដង្កោ​ បាន​អោយ​ដឹង​មុន​នេះ​បន្តិច​។

​ ដោយ​មាន​ការ​ណែនាំ​ពី​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ។មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹកនិងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្ថមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។

អត្ថបទដែលជាប់ទាក់ទង