ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបការលបលួច លេងល្បែងសុីសង ខុសច្បាប់នៅ ខណ្ឌដូនពេញ

25

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបការលបលួចលេងល្បែងសុីសងខុសច្បាប់នៅទីតាំង ផ្ទះលេខ ៦១អឺសូន្យ ផ្លូវ ១៤៤ កែងផ្លូវ ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

តាមការពិនិត្យជាក់ស្តែង ឃើញមាន កុំព្យូទ័រលើតុចំនួន ០៧គ្រឿង និងទូរទស្សន៍ធំចំនួន ០១គ្រឿង និងអ្នកមើលការខុសត្រូវម្នាក់នៅទីនោះ។ តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា ទីតាំងខាងលើមានមនុស្សចេញចូល ទ្វាបិទជិតព្រមទាំងចាក់សោរ បើកសោរចុះឡើងគួរឲ្យសង្ស័យទើបរាយការណ៍ទៅរដ្ឋបាលខណ្ឌដូនពេញ។

ក្រុមការងារបានចុះទៅពិនិត្យដល់ទីតាំងខាងលើជាក់ស្តែងឃើញមានអ្នកគ្រប់គ្រងម្នាក់ និងកុំព្យូទ័រលើតុកំពុងដំណើរការ។ ក្រុមការងារបានសម្រេច ធ្វើកំណត់ហេតុ ដកហូត សំភារៈខាងលើយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។

ដោយឡែកអ្នកគ្រប់គ្រងក្រុមការងារបានណែនាំឲ្យត្រឡប់ទៅវិញ ហាមមកបំរើការនៅកន្លែងទីតាំងខាងលើនេះទៀត។

អត្ថបទដែលជាប់ទាក់ទង